ទូរទស្សន៍​​រដ្ឋ​ដ៏​ធំ​របស់​ជប៉ុន NHK ​ផ្សាយ​ពី​ហ្គេម​ខ្មែរ​បង្ហាញ​ពលរដ្ឋ​ជប៉ុន​

  • 2014-09-19 17:31:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ Tokyo Game Show 2014 នៅ​ប្រទេស​ជប៉ុន បណ្ដាញ​ទូរទស្សន៍​រដ្ឋ​ដ៏​ធំ​របស់​ជប៉ុន NHK បាន​​ចាប់​អារម្មណ៍​ពី​ហ្គេម​ខ្មែរ​ និង​បាន​ចុះ​យក​ព័ត៌មាន​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ជប៉ុន​។

 

 

 

ក្នុង​ការ​ចុះ​មក​ផ្តិត​យក​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ហ្គេម​ Tokyo Game Show កាល​ពី​ម្សិលមិញ​នេះ ដែល​មាន​ការ​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុន​និង Developer ហ្គេម មក​ពី​ជុំវិញ​ពិភពលោក បណ្ដាញ​ទូរទស្សន៍ NHK របស់​ជប៉ុន​ក៏​បាន​ចាប់​អារម្មណ៍​ពី​ហ្គេម​របស់​ខ្មែរ និង​បាន​ចុះ​​ផ្តិត​យក​ព័ត៌មាន​រួម​ទាំង​ការ​​សម្ភាសន៍​ផ្ទាល់​ ដើម្បី​ផ្សាយ​ជូន​ដល់​ពលរដ្ឋ​ជប៉ុន​បាន​ទស្សនា។

 

សូមទស្សនាវីដេអូ

 

http://youtu.be/qnaS6_CNFH4

 

Tokyo Game Show 2014 ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា TGS ជា​ពិព័រណ៍​វីដេអូ​ហ្គេម​ដ៏​ធំ​ដែល​ប្រារព្ធ​ធ្វើ​​ជា​រៀងរាល់​ឆ្នាំ​នៅ Makuhari នៅ Chiba ប្រទេស​ជប៉ុន។ ពិព័រណ៍​នេះ រៀបចំ​ឡើង​ដោយ​សមាគម​ផ្គត់ផ្គង់​កុំព្យូទ័រ​កម្សាន្ត​របស់ (CESA) និង​សន្ទស្សន៍​ហ៊ុន Nikkeiដែល​ផ្តោត​សំខាន់​ចង់​បង្ហាញ​ពី​អភិវឌ្ឍន៍​វិស័យ​វីដេអូ​ហ្គេម​របស់​ប្រទេស​ជប៉ុន។ ប៉ុន្តែ​ក្នុង​កម្មវិធី​នោះ ក៏​មាន​បណ្ដា​ក្រុមហ៊ុន​អភិវឌ្ឍន៍​វីដេអូ​ហ្គេម​អន្តរជាតិ​មួយ​ចំនួន​បាន​ចូលរួម ដើម្បី​បង្ហាញ​ពី​វីដេអូ​ហ្គេម​ថ្មីៗ​របស់​ពួកគេ​ដល់​អ្នកប្រើប្រាស់។

 

​​ក្នុង​ពិព័រណ៍​ Tokyo Game Show ឆ្នាំ​នេះ មាន​ក្រុម​តំណាង​ប្រទេស​ជា​ច្រើន​បាន​ចូលរួម ដែល​​រួម​ទាំង​ក្រុម​តំណាង​មក​​ពី​​កម្ពុជា​ផង​ដែរ​។ ដោយឡែក​នា​ឱកាស​ដ៏​ពិសេស​នោះ ក្រុមហ៊ុន Sabay ក៏​បាន​បង្ហាញ​វត្តមាន​​ចូលរួម​​ ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​កម្សាន្ត​ដ៏​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ចូលរួម​នេះ​ ​ដើម្បី​បង្កើត​ទំនាក់ទំនង និង​ការ​សហការ​គ្នា​ពី​បណ្តា​ដៃគូ​នានា ​ដើម្បី​ស្វែង​រក​ការ​អភិវឌ្ឍន៍​វិស័យ​សេវា​កម្សាន្ត​សម្រាប់​ប្រទេស​កម្ពុជា​នា​ពេល​អនាគត។

 

បន្ត​អាន៖ ស្វែង​យល់​​ឲ្យ​ជាក់​មុន​ដំឡើង​​ iOS 8 កុំ​ឲ្យ​ខូច​ការ....

បន្ត​អាន​៖ iPhone 6/6 Plus លេច​មុខ​នៅ​វៀតណាម​ និង​ចិន​ មុន​ថ្ងៃ​ដាក់​លក់​ជា​ផ្លូវ​ការ...

 

អត្ថបទ៖ ប៊ុណ្ណារ៉ា