ចំណងស្នេហ៍ Miley អាច​បន្ត​បាន​ទេ ពេល​ជួបឪពុកម្ដាយ​​ខាងប្រុស?

  • 2015-01-06 17:52:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត Miley Cyrus បាន​ជួប​ជាមួយ​ក្រុមគ្រួសារ Patrick  (សង្សារ) ជា​ពិសេស​គឺ​​ Arnold Schwarzenegger ដែល​ជា​ឪពុកតែ​ម្ដង។ ពេល​ជួបគ្នា​ផ្ទាល់យ៉ាង​​ដូច្នេះ តើគ្រួសារ Schwarzenegger ឱ្យ​នាងបន្តចំណង​ស្នេហ៍នឹង​កូន​របស់​ពួកគេ​​ទៀត​ដែរ​ឬ​ទេ?

 

 

គេហទំព័រ Us Weekly កាល​ពី​សប្ងាហ៍​មុនឱ្យ​ដឹង​ថា Cyrus បាន​ជួបត​ទល់​ ​ជាមួយ​តារា​ហូលីវូដ Schwarzenegger ពេល​នាង​ទៅ​​ចូល​រួម​​ការ​ជិះស្គី​លំហែកាយ​លើ​ទឹកក របស់​គ្រួសារ​នេះ​ ក្នុង​រដ្ឋ Idaho ភាគ​​ពាយព្យ​សហរដ្ឋ​​អាមេរិក ។

 

ចំណែក​រឿងទំនាក់ទំនង​ស្នេហា ​រវាង​​នាង​និង Patrick  តារា​សម្ដែង​ល្បី​ឈ្មោះវ័យ៦៧ឆ្នាំ Schwarzenegger មិន​ជំទាស់​ទេ ហើយថែម​ទាំង​បាន​សម្ដែង​ក្ដី​​រីករាយទៀតផង។ ​

 

យ៉ាងណា​ការ​ជជែក​ជាមួយ Maria Shriver​ ​ម្ដាយ​ខាងប្រុស​យ៉ាង​ម៉េច​នោះ ប្រភព​មិន​បាន​បញ្ជាក់ទេ។ ប៉ុន្តែ​កាល​ពី​ចុង​ឆ្នាំ​២០១៤ សារព័ត៌មាន Hollywoodlife បាន​ចុះផ្សាយ​ថា ចំពោះចំណង​ស្នេហ៍​របស់​គូស្នេហ៍​ខាងលើ ត្រូវ​​ Maria បដិសេធ ព្រោះ​​តែអ្នកស្រី​ក្លាច​ឥរិយាបទតារា​ស្រី​ សំបូរ​រឿង​អាស្រូវ​រូប​នេះ ជិះ​ឥទ្ធិពល​មិន​ល្អ​ដល់​កូន​ប្រុស៕

 

 

Miley និង Patrick

 

អានអត្ថបទ៖ Miley Cyrus ត្រូវ​ម្ដាយ​មិត្ត​ប្រុស​ ចាត់​ទុក​​ជា​​ក្មេង​ព្រៃ

អានអត្ថបទ៖ ម្សិលមិញ Miley Cyrus បង្ហាញ​​មួយ​កំណាត់​លើ​គ្មាន​សល់ ​

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Mtv

អត្ថបទថ្មី