ព្រះសង្ឃ​ទស្សន៍ទាយ​ថា ស្រី​ស្អាត​រាង​រាវ អេន យ៉ាដាវ មាន​គ្រោះ​ស្នេហា

  • 2015-01-08 17:17:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះសង្ឃ​បាន​គន់គូរ​ឃើញ​ថា កញ្ញា អេន យ៉ាដាវ អាច​នឹង​មាន​គ្រោះ​ពាក់​ព័ន្ធ​នឹង​ស្នេហា តាំង​ពី​មុន​ឆ្លង​ចូល​ចូល​ឆ្នាំ​ថ្មី​នេះ ប្រសិន​បើ​មិន​ប្រយ័ត្ន​ប្រយែង។ នេះ​បើ​តាម​អ្នក​ម្ដាយ​របស់ យ៉ាដាវ ដែល​បាន​ទៅ​ពឹង​ពរ​ព្រះសង្ឃ​គន់​គូរ​ឲ្យ។

 

យ៉ាដាវ បាន​រត់​ទៅ​រក​ព្រះសង្ឃ​ឲ្យ​ជួយ​ស្រោច​ទឹក​ប្រោះព្រំ​លើក​រាសី​រំដោះ​គ្រោះ​ភ្លាម​ៗ ក្រោយ​ការ​ទស្សន៍ទាយ​នេះ។ "ខ្មែរ​យើង​តែង​និយាយ​ថា បើ​មិន​ដឹង​មិន​អី​ទេ តែ​បើ​ដឹង​ហើយ ធ្វើ​មិន​ដឹង​មិន​លឺ ឬ​ក៏​ផ្គើន ប្រាកដ​ជា​មាន​ទោស​ទណ្ឌ អីចឹង​ហើយ​ត្រូវ​តែ​ទៅ​ស្រោច​ទឹក​បង...ម្យ៉ាង​ជា​ជំនឿ​ខ្មែរ​យើង​តាំង​ពី​យូរ​យារ​ហើយ!”។ កញ្ញា យ៉ាដាវ ថ្លែង។

 

ដើម​ហេតុ​ដែល​ម្ដាយ​រត់​ទៅ​ពឹង​ពរ​ព្រះសង្ឃ​ឲ្យ​ជួយ​គន់គូរ តារា​ម៉ូដែល​វ័យ ២២​ឆ្នាំ​រូប​នេះ ថ្លែង​ថា ដោយ​សារ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​បុរស​ៗ​ជា​ច្រើន ទាំង​ក្មេង​ទាំង​ចាស់ និង​សុទ្ធ​ជា​អ្នក​មាន​ទ្រព្យ​ទៀត បាន​ព្យាយាម​ចូល​មក​ជិត​នាង ព្រួយ​ពី​កូន​ស្រី​ទើប​អ្នក​ម្ដាយ​កញ្ញា បាន​ទៅ​រក​ព្រះសង្ឃ​ឲ្យ​ជួយ។

 

 

"ម៉ែ​គាត់​ប្រាប់​ថា លោក​តា​មាន​សង្ឃដីកា ប្រាប់​ថា ឲ្យ​ប្រយ័ត្ន កុំ​ឲ្យ​ទាន់​យក​ខ្លួន​បៀត​នឹង​ចំណង​​ស្នេហ៍​ណា​មួយ ទោះ​គេ​មាន​ទ្រព្យ​ក៏​ដោយ។ ម៉ែ​និយាយ​ទៀត​ថា ម៉ែ​ដឹង​ថា​អ្ហែង មិន​មែន​ជា​មនុស្ស​អីចឹង​ទេ តែ​ម៉ែ​គ្រាន់​តែ​រំលឹក ឲ្យ​ចេះ​ប្រយ័ត្ន ព្រោះ​ម៉ែ​ដឹង​ថា​កូន​ឯង​មាន​អ្នក​តាម​ស្រឡាញ់​ច្រើន!"។ យ៉ាដាវ និយាយ​តាម​សំដី​ម្ដាយ ប្រាប់ Sabay។

ដោយ​សារ​តែ​បែប​នេះ កញ្ញា អេន យ៉ាដាវ ប្រាប់​ថា កញ្ញា​មិន​ទាន់​គិត មិន​ទាន់​បើក​ភ្លើង​ខៀវ​ទទួល​យក​នរណា​ម្នាក់​ដែរ។ និយាយ​រួម មក​ទល់​នឹង​ពេល​នេះ កញ្ញា​មិន​ទាន់​មាន​គូ​កំណាន់​ចិត្ត​ណា​មួយ​នៅ​ឡើយ​ទេ។ "ដូច​ខ្ញុំ​ប្រាប់​អីចឹង​បង...មាន​តែ​អ្នក​ស្រឡាញ់​ហើយ​តាម​ស្អិត​ណាស់ តែ​ខ្ញុំ​អត់​ទាន់​ទទួល​ទេ ម្យ៉ាង​លោក​តា​ថា អាច​មាន​គ្រោះ​ដោយ​សារ​រឿង​នេះ ម្យ៉ាង​ទៀត​ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​ទាន់​ចង់​បាន​ដែរ!”។

 

អត្ថបទ៖ ឈុត​បញ្ចេញ​រន្ធ​ផ្ចិត ៦សន្លឹក ពី​កញ្ញា អេន យ៉ាដាវ ​សិចស៊ី​មិន​ធម្មតា!!!

 

អត្ថបទ​ផ្សេង​ទៀត​ជុុំវិញ​តារា​ជាតិ មាន​នៅ​ទី​នេះ!!!

 

អត្ថបទ៖ ទារិកា