តារា​ថៃ​ល្បី​តាម​វីដេអូ​សិច ក្លាយ​ជា​តួ​​នារី​រក​ស៊ី​ផ្លូវ​ភេទ​ក្នុង​រឿង​ហុងកុង

  • 2015-01-09 16:58:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​អ៊ីនធឺណិត​ថៃ​ Sunadhca 'Nes' Tadrabiab ​ដែល​ល្បីល្បាញ​តាម​រយៈ​វីដេអូ​ និង​រូបភាព​អាសអាភាស បាន​លេច​មុខ​ជា​​តួ​សម្ដែង​​ម្នាក់​ក្នុង​ភាពយន្ត​ហុងកុង ​និយាយ​ពី​ជីវិត​នារី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ប្រទេស​ថៃ មាន​ចំណង​ជើង "Sara”។

 

 

នៅ​ក្នុង​វីដេអូ​ Trailer ដែល​ទើប​បង្ហាញ​កាល​ពី​សប្ដាហ៍​មុន​នេះ គេ​ឃើញ​ Nes សម្ដែង​ជា​តួ​នារី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ទីក្រុង​ឈៀងម៉ៃ និង​ជា​នារី​កំណាន់​ម្នាក់​របស់​តួ​ឯក Sara សម្ដែង​ដោយ​តារា​ស្រី​ហុងកុង Charlene Choi។

 

ភាពយន្ត "Sara” រៀបរាប់​ពី​​នារី​ហុងកុង​ម្នាក់ ដែល​បាន​មក​ប្រទេស​ថៃ​ដើម្បី​បន្ធូរ​អារម្មណ៍​ពេល​ជីវិត​នាង​ជួប​បរាជ័យ។ ស្រប​ពេល​ដែល​ស្ទើរ​តែ​អស់​សង្ឃឹម​ក្នុង​ជីវិត​ទៅ​ហើយ Sara ​បាន​ជួប​នារី​រក​ស៊ី​ផ្លូវ​ភេទ​ជនជាតិ​ថៃ​ម្នាក់ ដែល​ធ្វើ​ឲ្យ​នាង​មាន​កម្លាំង​ចិត្ត​តស៊ូ​ឡើង​វិញ។ ការ​អាណិត និង​ចង់​ជួយ​សង្គ្រោះ​នារី​ម្នាក់​នោះ​ចេញ​ពី​មុខ​របរ​មួយ​នេះ ក៏​បាន​ក្លាយ​ជា​ស្នេហា​សម្រាប់ Sara។

 

“Sara” នឹង​មាន​បញ្ចាំង​តាម​​រោងភាពយន្ត​នៅ​ហុងកុង នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ប៉ុន្តែ​គេ​មិន​ដឹង​ថា​ភាពយន្ត​នេះ​នឹង​យក​មក​បញ្ចាំង​នៅ​ប្រទេស​ថៃ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ៕

 

ទស្សនា​ឈុត​ខ្លី​ៗ​ពី​រឿង "Sara”៖

 

http://youtu.be/9f5z62qnVGY

 ចុចអាន៖ចង់​បង្កើន​ភាព​ផ្អែម​ល្ហែម​ជាមួយ​សង្សារ​អត់? ទស្សនា​ភាពយន្ត​កំប្លែង​ថៃ “Call Me Bad Girl”

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ coconuts

អត្ថបទថ្មី