ស្រវឹង​ធ្លាក់​ភ្នែក លូក​លាន់​នារី​អូតេស​លើ​យន្តហោះ

  • 2015-01-09 22:55:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bobby Kim ត្រូវ​បាន​ប៉ូលិស​ស៊ើបអង្កេត​ពី​បទ​បំពាន​ផ្លូវភេទ លើ​អ្នកបម្រើ​​លើ​យន្តហោះ KE023 របស់​កូរ៉េខាងត្បូង​ម្នាក់​ ពេល​​​ធ្វើ​ដំណើរ​ពី​​ទីក្រុង Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង​ ទៅទីក្រុង San Francisco សហរដ្ឋអាមេរិក​ កាល​​ពី​ថ្ងៃ​ពុធ​មុន​នេះ។

 

 

តារា​ចម្រៀង​ប្រុស​វ័យ​៤១​ឆ្នាំ Kim ស្ថិត​ក្នុង​សភាព​ស្រវឹង​ប្រហែល​៥ម៉ោង បន្ទាប់​ពី​យន្តហោះ​ហោះ​ចេញ ហើយ​បាន​ស្រែក​ឡូឡា និង​ចាប់អោប​​ចង្កេះ​អ្នក​បម្រើ​រូប​នោះ។ ក្រោយ​កើត​ហេតុ ក្រុម​អ្នក​ដំណើរ​​​ប្រាប់​ថា Kim បាន​ខឹងសម្បា​ប្រហែលជា​១ម៉ោង។

 

បន្ទាប់​ពី​យន្តហោះ​មក​ដល់​ទីក្រុង San Francisco នៅ​ម៉ោង ១០ និង​១៣​នាទី តារា​ចម្រៀង​រូបនេះ ត្រូវ​​បាន​គេ​នាំ​ចេញទៅ​បាត់ មុន​​ការ​ស៊ើបអង្កេតរបស់​ក្រុម​ភ្នាក់ងារ FBI និង សន្តិសុខ​ព្រលាន​យន្តហោះមកដល់។

 

ក្នុង​ហេតុការណ៍​នេះ អ្នកប្រើ​តាម​យន្តហោះ​ពីរ​ និង​អ្នកដំណើរ​ពីរ​រូប​ផ្សេង​ទៀត ត្រូវ​ប៉ូលិស​​ឱ្យ​ចូល​ខ្លួន​ធ្វើ​ជា​សាក្សី៕

 

 

 

ចុច​អាន៖ លី លៀនជា និង Arnold ស្រលាញ់​គ្នា?

 

ចុច​អាន៖ រូបភាព​សិចស៊ី​ឆ្នាំ​២០១៥ Gigi Hadid ញ៉ាក់សាច់!

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្ដិ ប្រភព៖ Koreatimesus

អត្ថបទថ្មី