លី លៀនជា និង Arnold ស្រលាញ់គ្នា?
- 2015-01-08 21:31:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លី លៀនជា និង Arnold ស្រលាញ់គ្នា?
ចន្លោះមិនឃើញ
ដោយឃើញថា ការសម្ដែងរួមគ្នាក្នុងរឿង Expendables 3 ពោរពេញដោយភាពស្និទ្ធស្នាល លី លៀនជា (Jet Li) និង Arnold Schwarzenegger ត្រូវបានអ្នកសារព័ត៌មានមួយចំនួនចាប់អារម្មណ៍ និងបង្កើតជាចម្ងល់ថា "តើអ្នកទាំងពីរជាតារាហូលីវូដភេទទីបីដំបូងគេ ដែលស្រលាញ់គ្នាមែនទេ?”។
ចម្ងល់បង្កើតបានជាសំនួរសួរដេញដោលយ៉ាងដូច្នេះ ក៏ដោយសារតែគេឃើញថា តួអង្គ Trench Mauser សម្ដែងដោយ Arnold និង Yin Yang សម្ដែង Jet Li បានបញ្ចេញភាពស្និតស្នាល និងថ្នាក់ថ្នមគ្នាយ៉ាងផ្អែមល្ហែម កម្របានឃើញ។
យ៉ាងណាមិញក្នុងឈុតមួយនៃរឿងបាញ់ប្រហារនេះ មេក្រុម Barney Ross សម្ដែងដោយរ៉ាំបូ (Sylvester Stallone) បានប្រាប់ពួកគេទាំងពីរ ទៅរកបន្ទប់ដេកជាមួយគ្នា។ ពេលនោះកំពូលតារាពីរដួងនេះ បានសើចយ៉ាងក្អាកក្អាយ រួច Mauser និយាយតបឌឺថា "ពួកយើងមិនត្រូវការបន្ទប់ទេ! អ្នកឯងច្រណែនហ្ន៎!”។
កាន់តែច្បាស់នោះ កាលពីខែសីហាឆ្នាំទៅមិញ គេហទំព័រ Straight បានឱ្យដឹងដែរថា អ្នកដឹកនាំរឿង Expendables 3 លោក Patrick Hughes ក៏យល់ស្របរឿងនេះដែរ។
ក្នុងកិច្ចសម្ភាសមួយ លោក Hughes ត្រូវគេសួរថា តើពួកគេពិតស្រលាញ់គ្នាពិតមែនឬ? លោកឆ្លើយតបថា "ខ្ញុំជឿថាពួកគេពិតជាដូច្នេះមែន"។
ចំណែក Schwarzenegger បានចេញមុខជំទាស់ថា លោកមិនមែនជាមនុស្សស្រលាញ់ភេទដូចគ្នាទេ។ តារាហូលីវូដវ័យ៦៧ឆ្នាំ បានគាំទ្រច្បាប់រៀបការភេទផ្ទុយគ្នា ហើយឆ្នាំ២០០៥ លោកបានសម្ដែងការមិនពេញចិត្ត និងមិនគាំទ្រច្បាប់រៀបការភេទដូចគ្នា ក្នុងរដ្ឋកាលីហ្វញ៉ាទៀតផង៕
ដឹងថា លី លានជា មានប្រពន្ធប៉ុន្មាននាក់អត់?
នំអាពាហ៍ពិពាហ៍ ម៉ារីម៉ា ជានំអាពាហ៍ពិពាហ៍ធំបំផុតក្នុងពិភពលោក?
ប្រែសម្រួល៖អ៊ុំ សុភក្តិ ប្រភព៖ Straight