ស្មាន​តែ Justin មាន​សាច់​ដុំ​​មែន តាម​ពិត Photoshop ជួយ​សោះ!

  • 2015-01-10 18:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពតផ្សាយ​ខោ​លីអូ Calvin Klein កាល​ពី​ថ្មីៗ​នេះ Justin Bieber ត្រូវ​គេ​ជ្រើសរើស​ជា​តារា​បង្ហាញ​ម៉ូដ។ រូបក្នុង​​វីដេអូ​ស្តត​​ បង្ហាញ​ឱ្យ​​ឃើញ​ថា ​តារា​ចម្រៀង​សំបូរ​រឿង​អាស្រូវ លេង​ស្ទីល​បង្ហាញ​សាច់រាងកាយយ៉ាង​សង្ហា​​ជាមួយ​តារា​ម៉ូដែលស្រី Lara Stone។

 

វីដេអូ​ស្ពត​ចេញ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​អ្នកលេង​អ៊ីនធឺណីត និង​អ្នក​សារព័ត៌មាន​ ទិតៀន​រិះគន់​​​កប់ៗ​ថា សាច់​ពោះ​៦កង់ សាច់​ដុំ​ទ្រូង ​រោម​ខ្លួន​ និង​ដង​ខ្លួន​របស់​ Justin បាន​ប្រើ Photoshop ជួយ។ មិន​តែ​ប៉ុណ្ណោះ​ក្រុម​អ្នក​តាម​ដាន​ខាងលើ បាន​យក​រូប​ថត​ពិត មក​​ប្រៀបធៀប​គ្នា​ទៀត​ផង។ បើ​ចង់​ដឹង​ច្បាស់ មើល​រូប​ខាងក្រោម៖ ​

 

 
 
 
 

 

ចុច​ត្រង់​នេះ​ដើម្បី​អាន Justin Bieber ​ថត​បង្ហាញ​ម៉ូដ​​លីអូ​ចេញ​រាង​ម៉ា​ញាក់​សាច់

 

ចុច​ត្រង់​នេះ​ដើម្បី​អាន ដឹង​ថា Justin Bieber សព្វថ្ងៃ​ជួល​ផ្ទះ​គេ​នៅ​មួយ​ខែ​ៗ​ថ្លៃ​ប៉ុន្មាន​អត់?

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ dailymail

 

អត្ថបទថ្មី