Man Utd ​ស្ពឹក​មុខ​ក្នុង​ដី​ខ្លួន​ឯង​ដោយ​សារ​​ Southampton លើក​ដំបូង​ក្នុង​២៧ឆ្នាំ

  • 2015-01-12 14:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Southampton បាន​យក​ឈ្នះ​ក្រុម Manchester United ជា​លើក​ដំបូង​នៅ​ក្នុង​លីក នា​កីឡដ្ឋាន Old Trafford ​ក្នុង​រយៈ​ពេល​២៧ឆ្នាំ​ចុង​ក្រោយ។ ជ័យជម្នះ ១-០ នេះ មិន​​ត្រឹម​តែ​ជា​ការ​សងសឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​​ក្រុម​​លោក Ronald Koeman ​ឡើង​ទៅ​កាន់​ចំណាត់ថ្នាក់​លេខ​​៣​ជំនួស​បិសាច​ក្រហម​ផង​ដែរ។

 

Dusan Tadic (ដោះអាវ) អបអរ​ជាមួយ​មិត្ត​រួម​ក្រុម​ក្រោយ​ស៊ុត​បញ្ចូល​ទី

 

១គ្រាប់​៣ពិន្ទុ​ពេញ​របស់ Southampton ធ្វើ​បាន​ដោយ​កីឡាករ Dusan Tadic ក្រោយ​ទទួល​បាល់​ដែល​ស៊ុត​បុក​បង្គោល​ទី​ដោយ Graziano Pelle នៅ​នាទី​៦៩។

 

ចំណែក​ឯ​ក្រុម​លោក Louis van Gaal វិញ មិន​ត្រឹម​តែ​មិន​អាច​បន្ត​កំណត់ត្រា​ឈ្នះ​១០ប្រកួត​ជាប់​គ្នា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួប​នូវ​កំណត់ត្រា​ដ៏​អាក្រក់​នា​ការ​ប្រកួត​នេះ ដោយ​មិន​អាច​ស៊ុត​ចំ​គោល​ដៅ​សូម្បី​តែ​មួយ​បាល់ពេញ​៩០នាទី​នៃ​ការ​ប្រកួត។

 

នេះ​ជា​បរាជ័យ​ក្នុង​ដី​លើក​ដំបូង​​នា​រដូវ​កាល​នេះ​របស់​បិសាច​ក្រហម គិត​ចាប់​តាំង​ពី​ចាញ់ Swansea នា​ថ្ងៃ​បើក​ឆាក​មក។ អ្វី​ដែល​ជូរចត់​មួយ​ទៀត គឺ​ Southampton មិន​ដែល​ឈ្នះ Man Utd នៅ​ Old Trafford នោះ​ទេ គិត​ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​១៩៨៨ មក ដែល​គិត​ទៅ​មាន​ចំនួន​១៩ប្រកួត (គិត​តែ​ការ​ប្រកួត​លីក)។

 

 

លទ្ធផល​មួយ​គូ​ទៀត​កាល​ពី​យប់​មិញ​ដែរ​នោះ គឺ​កាំភ្លើង​ធំ Arsenal បំបាក់ Stoke City ៣-០។ ៣គ្រាប់​របស់​ក្រុម​លោក Arsene Wenger នេះ ធ្វើ​បាន​ដោយ​ Koscielny ១គ្រាប់ និង Sanchez ២គ្រាប់៕

 

 
 
 
 
 
 
 
 

http://youtu.be/AU2MmvAEAdI

 

ដោយ៖ សុខ សុវត្ថិ

ប្រភព៖ bbc

អត្ថបទថ្មី