Calvin Klein គំរាមប្ដឹង រឿងរូប Justin Bieber ថា កាត់ត Photoshop
- 2015-01-12 17:01:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Calvin Klein គំរាមប្ដឹង រឿងរូប Justin Bieber ថា កាត់ត Photoshop
ចន្លោះមិនឃើញ
ក្រោយការបង្ហាញមុខក្នុងនាមជាតារាបង្ហាញខោក្នុងឲ្យក្រុមហ៊ុន Calvin Klein តារាចម្រៀងកាណាដា Justin Bieber ត្រូវបានសាធារណជន និងសារព័ត៌មានមួយចំនួនវាយប្រហារថា ប្រើ Photoshop ជាជំនួយដើម្បីឲ្យមើលឃើញសាច់ដុំធំ។
គេហទំព័រ BreatheHeavy.com ជាសារព័ត៌មានដំបូងគេដែលចេញរូប GIF របស់ Justin Bieber ដែលធ្វើឲ្យគេឯងយល់ច្រឡំថា រូបនោះគឺពិតជាកាត់តមែន។ តែបើតាមការឆ្លើយតបរបស់ក្រុមការងារ Calvin Klein ប្រាប់សារព័ត៌មាន TMZ ឲ្យដឹងថា ការមួលបង្កាច់នោះគឺមិនពិតទេ និងគំរាមប្តឹងសារព័ត៌មានខាងលើទៀតផង។
ក្រោយមក គេហទំព័រ BreatheHeavy.com បានធ្វើការសូមទោស Justin Bieber ជាសាធារណៈ និងបានដករូបភាព GIF នោះចេញហើយដែរ។ បន្ទាប់ពីនោះ Calvin Klein បានបង្ហោះរូបដោះអាវរបស់ Justin Bieber ស្លៀកខោទ្រនាប់ Calvin Klein ច្រៀងនៅលើឆាកអមដោយឃ្លាថា "Can't Touch This”៕
អាន៖ ស្មានតែ Justin មានសាច់ដុំមែន តាមពិត Photoshop ជួយសោះ!
ប្រែសម្រួល៖ សីហា ប្រភព៖ Huffingtonpost