មែន​ក៏​អី​​គេ​ថាពេល​​​មាន​សង្សារ​​ដូច​ចាក់​សោ​ខ្លួន​ឯង​​?

  • 2014-10-02 16:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“បើ​លេប​បាន​ បង​លេប​អូន​ទុក​ក្នុង​ទ្រូង” នេះ​ជា​ឃ្លា​មួយ​​ក្នុង​បទ​​ចម្រៀង​របស់​លោក​ ព្រាប សុវត្ថិ មាន ​ចំណង​ជើង​ថា “លេប​បាន​ខ្ជាក់​បាន”​ ដែល​សម្ដែង​​​ក្ដី​ស្រលាញ់​ស្ទើរ​លេប​ មិន​ចង់​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​​ឃ្លាត​ឆ្ងាយ ​សូម្បី​មួយ​ជំហាន​ ពិសេស​មិន​ចង់​ឲ្យ​នាង​ពាក់ព័ន្ធ​ជាមួយ​អ្នក​ដទៃ។

 

នេះ​ជា​ការពិត​​នៅ​ ក្នុង​ជីវិត​ស្នេហា ដែល​កាលណា​មាន​ក្ដី​ស្រលាញ់ មាន​ក្ដី​ប្រច័ណ្ឌ​​មក​ជាមួយ​គ្នា ជៀស​មិន​រួច​ឡើយ។​ ហេតុ​នេះ​ហើយ​​ទើប​មាន​យុវវ័យ​ខ្លះ​មិន​ហ៊ាន​មាន​ស្នេហា ​ព្រោះ​ខ្លាច​បាត់បង់​សេរីភាព​ និង​ទំនាក់ទំនង​មិត្តភ័ក្ដិ ។

 

តើ​មាន​សង្សារ​ពិត​ជា​បាត់បង់​សេរីភាព​មែន​ឬ ?

 

​យុវជន លី ហេង និស្សិត​អក្សរសាស្ត្រ​ចិន នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បាន​ឲ្យ​ដឹង​ថា អ្នក​ខ្លះ​ស្រលាញ់​ខ្លាំង​ ហួង​ហែង​ខ្លាំង មិន​ហ៊ាន​ឲ្យ​សង្សារ​ឃ្លាត​សោះ ព្រោះ​ខ្លាច​គេ​មាន​ថ្មី។ ​ដូច្នេះ​​ព្យាយាម​តាម​​សួរនាំ​គ្រប់​ពេល ចង់​ដឹង​គ្រប់​រឿង​ រហូត​ធ្វើ​ឲ្យ​​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ថា មាន​សំពាធ ​បាត់​បង់​សេរីភាព​ផ្ទាល់​ខ្លួន​។

 

យុវជន​រូប​នេះ​​បាន​បង្ហើប​ពី​រឿង​ខ្លួន​ផ្ទាល់​ថា​៖ “ពេល​ខ្លះ​ ខ្ញុំ​ទៅ​ជាមួយ​មិត្តភ័ក្ដិ​ គ្រាន់​តែ​ភ្លេច​លើក​ទូរសព្ទ ក៏​គេ​ខឹង​ងរ ហើយ​ន​ក៏​​​​ចោទប្រកាន់​ខ្ញុំ​​ថា ​មាន​អី​លាក់បាំង​ហើយ​​ទើប​មិន​ហ៊ាន​ទទួល​ទូរសព្ទ”។

 

កញ្ញា ឡុង ជី រស់នៅ​ម្ដុំ​ស្តុប​​សន្ធរម៉ុក បាន​ឲ្យ​ដឹង​ស្រដៀង​ លី ហេង ​ដែរ​ថា ធម្មតា ​ចិត្ត​​ស្រឡាញ់​តែងតែ​ចង់​ដឹង​ពី​​សុខ​ទុក្ខ​​​​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ប៉ុន្តែ​ពេល​ខ្លះ​ក៏​ហួសហេតុ​ដែរ ព្រោះ​​ចង់​ឲ្យ​​រាយការណ៍​មក​គ្រប់​​តែ​រឿង​ ​ទាំង​អស់​រហូត​ដល់​ភាគី​ម្ខាង​ ទៀត​​ធុញ​​​ផង​។ ជីជី បាន​បន្ថែម​ថា​៖​ “ដូច​ខ្ញុំ​ជា​ដើម ហួងហែង​គេ​ខ្លាំង​ ចង់​ដឹង​រឿង​គេ​​សព្វ​យ៉ាង​​​ រហូត​ដល់​ថ្ងៃ​ខ្លះ​គេ​រអ៊ូ​ថា​ចង់​​ក្លាយ​ម៉ាក់​គេ​​ទៅ​ហើយ”។

រូប​តំណាង

 អាន​អត្ថបទ៖ ទីតាំង​​ខ្លឹម​ៗ​នៃ​ចរាចរណ៍​ផ្លូវ​ភេទ​នៅ​ភ្នំពេញ

 

ចំណែក​ ឯ កញ្ញា ស្រីល័ក្ខ និស្សិត​ជំនាញ​គណនេយ្យ សាកល​វិទ្យាល័យ​ធនធាន​មនុស្ស បាន​ឲ្យ​ដឹង​ផ្ទុយ​អ្នក​ទាំង​ពីរ​​ខាង​លើ​​ថា អាស្រ័យ​លើ​មនុស្ស​ប៉ុណ្ណោះ​។ បើសិនជា​ភាគី​ម្ខាង​ទៀត​នៅ​ចង់​សប្បាយ ច្បាស់​ជា​ភាគី​ម្ខាង​ទៀត​ហួងហែង​​ស្លាប់​ជា​មិន​ខាន​ ព្រោះ​ការ​​ស្រលាញ់​ខ្លាំង​ គឺ​ប្រច័ណ្ឌ កុំ​ថា​ដល់​ស្និទ្ធ​ស្នាល​ជាមួយ​អ្នក​ដទៃ គ្រាន់​តែ​សម្លឹង​អ្នក​ផ្សេង​ក៏​មិនបាន​​ដែរ។​ ប៉ុន្តែ​​បើ​គេ​យល់​ចិត្ត​គ្នា ច្បាស់​​ជា​ផ្ដល់​ឱកាស​​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ខាន​។

 

ប៉ុន្តែ​ សម្រាប់​កញ្ញា​ផ្ទាល់​យល់​ឃើញ​ថា៖ “តាម​ការ​ពិត​ មាន​ស្នេហា​ក៏​ព្រោះ​ចង់​បាន​មនុស្ស​ម្នាក់​មក​យល់​ចិត្ត​ យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្លួន​ដែរ ពិសេស​មនុស្ស​ស្រី​​មាន​ស្នេហា​ គឺ​ចង់​ឲ្យ​គេ​​ហួងហែង​ដែរ​ ដើម្បី​បង្ហាញ​ពី​ក្ដីបារម្ភ​កាន់​តែ​ខ្លាំង ដូច្នេះ​រឿង​បាត់បង់​សេរីភាព​ខ្ញុំ​ថា​មិន​មែន​ជា​ការ​ពិត​ទេ”។

 

ជា​ ដំណោះស្រាយ​ យុវជន​ លី ហេង បាន​ឲ្យ​ដឹង​ថា៖ “​ខ្ញុំ​គិត​ថា បើ​យើង​ស្រលាញ់​គ្នា​ពិត​ប្រាកដ ​ខ្លាច​អី​នឹង​ជជែក​តទល់​គ្នា ហើយ​រក​ដំណោះស្រាយ ហើយ​បើ​នៅ​តែ​អត់​ទុក​ចិត្ត​គ្នា​ទៀត​ ស្រលាញ់​គ្នា​ដើម្បី​អ្វី​ទៀត។ បែក​គ្នា​ទៅ​ល្អ​ជាង ប៉ុន្តែ​សម្រាប់​ខ្ញុំ​ និង​មិត្ត​ស្រី​ខ្ញុំ​ឥឡូវ​នេះ ​គឺ​អាច​យល់​ចិត្ត​គ្នា​បាន​ច្រើន​”។

 

ចុះ​អ្នក​វិញ បើ​មាន​សង្សារ​ពិត​ជា​បាត់បង់​សេរីភាព​មែន​ តើ​អ្នក​សម្រេច​ចិត្ត​​នៅ​ម្នាក់​ឯង​ឬ?

​ក្បួន​ស្រោចស្រង់​ជីវិត​​យុវវ័យ​គួរ​តែ​ដឹង​​បើ​​​​​​បែក​ឬ​របូត​​​ស្រោម​ពេល​ប្រតិបត្តិការ

សុដន់​​រីក​​ធំ​ ជា​​អត្តសញ្ញាណ​លាក់​មិន​ជិត​ថា​​​អស់​ព្រហ្មចារី?

៦​យ៉ាង​ដែល​ស្រីៗ​គិត ពេល​ឃើញ​ប្រុសៗ​ដំបូង

៤​យ៉ាង​ធ្វើ​ឲ្យ​ស្រីៗ​លង់ លែង​ទៅ​ណា​រួច

បច្ចេកទេស​ឲ្យ​ស្រី​ៗ​បាក់​ស្រលាញ់​​​ទោះ​​​មិន​សង្ហា

អត្ថបទ​៖​ Sabay