Lee Jae Won ក្រុម H.O.T កើត​មហារីក​ក្រពេញ​ទីរ៉ូអ៊ីដ

  • 2015-01-13 15:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន​កូរ៉េ​មួយ​បាន​រាយការណ៍​ថា Lee Jae Won សមាជិក​ក្រុម H.O.T កំពុង​តែ​ប្រឈម​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីដ ក្នុង​ពេល​នេះ។

 

ព័ត៌មាន​នេះ​បានលេច​ឡើង​កាល​ពី​ថ្ងៃ​ទី១០ ខែ​មករា។ ប្រតិកម្ម​នឹង​អត្ថបទ​ អ្នក​តំណាង​របស់ Lee បាន​អះអាង​ថា របាយការណ៍​នោះ​មិន​ត្រឹមត្រូវ​ទេ ប៉ុន្តែ​អះអាង​ថា Lee ពិត​ជា​បាន​រង​ជំងឺ​នេះ​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ។

 

បើ​ផ្អែក​តាម គេហទំព័រ StarN អ្នកតំណាង​រូបនោះ​​បញ្ជាក់​ថា " អត្ថបទ​ទាំងនោះ​មិន​ត្រឹមត្រូវ​ទេ។ គាត់​ទើប​តែ​ត្រឡប់​មក​កូរ៉េ​ពី​ប្រទេស​ចិន​ថ្ងៃ​នេះ(ម្សិលមិញ) ហើយ​អ្នកគាំទ្រ​ជាច្រើន​ បាន​សម្ដែង​ការព្រួយបារម្ភ"។

 

“​Lee ត្រូវគ្រូពេទ្យ​​រក​ឃើញ​ថា មានជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីដ​ ដំណាក់​កាល​ដំបូង​កាល​ពី​ឆ្នាំ​មុន។ ឥលូវ​គាត់​ទទួល​បាន​ការ​ព្យាបាល​ជោគជ័យ​ហើយ។ គាត់​មាន​សុខភាព​ល្អ​ណាស់​ពេល​នេះ"។

 

ចំណែក​សមី​ខ្លួន​បាន​បញ្ជាក់​បន្ថែម​លើ​គេហទំព័រ Star News ថា "ខ្ញុំ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីដ​កាល​ពី​ខែ​មេសា តែ​វា​ជា​ដំណាក់​កាល​ដំបូង​​ប៉ុណ្ណោះ។ ឆ្នាំ​នោះ​​នៅ​ខែ​កក្ដដា និង​សីហា ខ្ញុំ​​បាន​ទទួល​ការ​វះកាត់...​បច្ចុប្បន្ន​ខ្ញុំ​ជា​សះស្បើយ​ហើយ"៕ ​

 

 

 

ចុចអាន Kevin Cheng ​បឺត​មាត់​នារី​អាថ៌កំបាំង​ក្នុង​ក្លឹប

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ kpopstarz