១០ សន្លឹក​​ពី ជី ណាឡែន កញ្ញា​ឯក​ប្រចាំ​​ផ្សារ​ទំនើប AEON​

  • 2015-01-13 16:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី AEON Mall Beauty Show ឬ ការ​ប្រកួត​សម្រស់​ និង​ ម៉ូដប្រចាំ​ផ្សារ​ទំនើប AEON  ដែល​បាន​ធ្វើ​ការ​ប្រកួត​អស់​រយៈ​ពេល​ជាង​៣​ ខែ ​មក​ហើយ​នោះ​ ឥឡូវ​​បាន​រក​ឃើញ​បេក្ខនារី​ជយលាភី​ដែល​គ្រង​តំណែង​ជា​កញ្ញា​ឯក​ប្រចាំ​ផ្សារ AEON Mall ហើយ ​​កាល​ពី​ពេល​ថ្មីៗនេះ។ លទ្ធផល​លេខ ១​ បាន​ទៅ​បេក្ខនារី កញ្ញា ជី ណាឡែន ដែល​បញ្ជូន​មក​ពី​គ្រឿង​សំអាង​ The​ Face​ Shop លទ្ធផល​លេខ ២ បាន​ទៅ​បេក្ខនារី​កញ្ញា ទុំ ថាវរី ​មក​ពី​គ្រឿង​សំអាង​ Yves Rocher​ និង​ លទ្ធផលលេខ ៣ បាន​ទៅ​បេក្ខនារី កញ្ញា រិទ្ធិ ចិន្តា មក​ពី​គ្រឿង​សំ​អាង​ Elianto។

 

  និយាយ​ពី​កញ្ញា ជី ណាឡែន ស្រី​ស្អាត​ម្នាក់​នេះ មាន​កំណើត​ក្នុង​រាជធានី​ភ្នំពេញ វ័យ​​ ២៤ ឆ្នាំ កម្ពស់​ ១,៦៣ សង់ទីម៉ែត្រ ទម្ងន់ ៥៧ គីឡូក្រាម។ នាង​ទើបតែ​​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ទេសចរណ៍ ហើយ​បច្ចុប្បន្ន​​កំពុងតែ​បន្ត​រៀន​បំប៉ន​ភាសា​អង់គ្លេស​បន្ថែម​ទៀត​នៅ​សាកលវិទ្យាល័យ​មួយ។

 

ណាឡែន ប្រាប់​ថា នាង​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​គួរតែ​​ប្រឡូក​លើ​វិថី​សិល្បៈ​ ឬ យ៉ាង​ណា​​ទេ បន្ទាប់​ពី​ជាប់​ជា កញ្ញាឯក​ក្នុង​កម្មវិធី​ខាង​លើ  ត្បិត​អី​​​ម្ដាយ​-ឪពុក របស់​នាង​មិន​សូវ​ពេញ​ចិត្ត​លើ​អាជីព​​មួយ​នេះ​​នៅ​​ឡើយ។ ការ​ចូល​សិល្បៈ​ឬ មិន​ចូល​អាស្រ័យ​លើ​ម្ដាយ-​ឪពុក នាង​ជាអ្នក​សម្រេច។

 

 

 

 

 

  កម្មវិធី AEON Mall Beauty Show ឬ ការ​ប្រកួត​សម្រស់​និង​ម៉ូដ​ប្រចាំ​ផ្សារ​ទំនើប AEON ជា​កម្មវិធី​មួយ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ផ្ដល់​នូវ​ចំណេះដឹង​ និង​ គំនិត​បន្ថែម​ដល់​មិត្តៗ​នារី​ទាំង​អស់​ក្នុង​ការ​តុប​តែង​ខ្លួន​​ ឲ្យ​​បាន​ត្រឹម​ត្រូវ​តាម​រដូវ​កាល​ និង ​កម្មវិធី​នីមួយៗ ​និង​ធ្វើ​ការ​ជ្រើស​រើស​ផលិត​ផល​សំអាង​ដែល​មាន​គុណភាព​ខ្ពស់។

 

កម្មវិធី​អាច​ដំណើរ​ការ​បាន​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ មានការចូលរួមឧបត្ថម្ភធំដោយ ក្រុមហ៊ុនទូរសព្ទចល័ត Microsoft Lumia​ និង​ចូល​រួម​សហការ​ឧបត្ថម្ភដោយ​ ហាង​លក់​សំលៀក​បំពាក់​ Penshoppe, ហាង​លក់​ស្បែក​ជើង ​និង​ កាបូប​ Carino, ហាង​កាត់ ​និង​ ច្នៃ​ម៉ូដ​សក់​ Toni&Guy, SaporModelling Agency, ហាងលក់​សម្លៀក​បំពាក់​ G2000, ហាង​លក់​សំលៀកបំពាក់ Lily និង ហាង​លក់​សម្លៀក​បំពាក់ Eclipse។ ក្នុង​នោះ​ដៃ​គូ​សហការ​ក្នុង​ការ​ផ្សព្វផ្សាយ​ដោយ​ ក្រុម​ហ៊ុន​សប្បាយ​ឌីជីថល​, ស្ថានីយ​ទូរទស្សន៍​ហង្សមាស HDTV​ និង​ ទស្សនាវដ្តី​ Rose។ ឧបត្ថម្ភ​ផលិត​ផល​គ្រឿង​សំអាង​ដោយ​ Elianto, The Face Shopនិង Yves Rocher។

 

 

 

 

  ទស្សនិកជន​ជួយ​ប្រាប់​Sabayបន្តិច​ទៅ​មើល តើ​កញ្ញា ជី ណាឡែន​ស្អាត​អត់? ចុះ​បើ​នាង​សម្រេច​ប្រលូក​ក្នុង​វិថី​សិល្បៈ​ទៅ​រួច​ទេ?

 

អានអ្ថបទ៖ រក​ឃើញ​កញ្ញា​ឯក​ប្រចាំ​ផ្សារ​ទំនើប​ AEON Mall ហើយ​ អានអ្ថបទ៖ ទឹម រដ្ឋា បញ្ជាក់​បន្ថែម​រឿង​ចែក​ផ្លូវ​ជា​មួយ​ប្រុស​ស្នេហ៍​ប៉ាគីស្ថាន

  អត្ថបទ៖ ខុត សីហា