ទី​បំផុត​ចេញ​តម្លៃ​ខ្លួន អតីត​បេក្ខភាព The Voice Cambodiaកញ្ញា ចំរើន សុ​ភ័ក្ដ្រ

  • 2015-01-13 17:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ចំរើន សុភ័ក្ដ្រ អតីត​បេក្ខភាព​វគ្គ​ចុង​ក្រោយ​កម្មវិធី The Voice Cambodia បាន​ទម្លាយ​ឲ្យ​ដឹង​ជុំវិញ​តម្លៃ​ខ្លួន​របស់​កញ្ញា​ចំពោះ​ការ​ទទួល​ច្រៀង​តាម​ពិធី​មង្គល​ការ និង​ពិធី​ជប់លៀង​ផ្សេង។

 

តាម​ការ​រៀប​រាប់ តម្លៃ​ខ្លួន​សម្រាប់​ការងារ​ចេញ​ច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ​នោះ​មាន​ចែក​ជា​ពីរ​ផ្នែក គឺ​ការងារ​ជា​លក្ខណៈ​ឯកជន និង​ការងារ​របស់​ក្រុម​សិល្បៈ​លោក​គ្រូ អ្នក​គ្រូ​របស់​កញ្ញា។ចំពោះ​ការងារ​ចេញ​ច្រៀង​ជា​លក្ខណៈ​ឯកជន គឺ​កម្រៃ​ប៉ុន្មាន​បាន​មក​លើ​កញ្ញា​តែ​ម្នាក់​ឯង ឯ​ការងារ​របស់​ក្រុម​សិល្បៈ​គឺ​កម្រៃ​បាន​មក​ចែក​គ្នា។

 

 

ចំពោះ​តម្លៃ​សម្រាប់​ការងារ​របស់​ក្រុម សុភ័ក្រ្ដ មិន​បាន​បង្ហើប​ទេ ប៉ុន្តែ​សម្រាប់​ការងារ​ច្រៀង​លក្ខណៈ​ឯកជន​កញ្ញា​ប្រាប់​ថា ចន្លោះ​ពី ៣០០ដុល្លារ​ទៅ ៥០០ដុល្លារ​ក្នុង​មួយ​កម្មវិធី​ធ្វើ​នៅ​ភ្នំពេញ។ "សម្រាប់​ការ​សម្ដែង​ជា​ក្រុម​ខ្ញុំ​អត់​ដែល​ដឹង​ទេ​បង ប៉ុន្តែ​ការងារ​ឯកជន​របស់​ខ្ញុំ​ចន្លោះ​ពី ៣០០ដុល្លារ​ទៅ ៥០០​ដុល្លារ"។

 

បើ​ទោះ​មិន​បង្ហើប​ពី​តម្លៃ​ការងារ​ក្រុម ប៉ុន្តែ​បេក្ខនារី​ចូល​ដល់​វគ្គ​ចុង​ក្រោយ​របស់​កម្មវិធី The Voice Cambodia រូប​នេះ​បញ្ចេញ​ឲ្យ​ដឹង​ថា រាល់​ការងារ​ចេញ​ច្រៀង​ជា​ក្រុម​ជាមួយ​លោក​គ្រូ​អ្នក​គ្រូ​របស់​កញ្ញា គឺ​កញ្ញា​ទទួល​បាន​ចំណែក​ច្រើន​ជាង​១០០​ដុល្លារ​សហរដ្ឋ​អាមេរិក។

 

ការងារ​ទាំង​ពីរ​នេះ មាន​ភាព​ខុស​ប្លែក​គ្នា​ខ្លះ បើ​ប្រៀប​ធៀប​រវាង​មុន និង​ក្រោយ​ចូល​ប្រឡង The Voice Cambodia។ កញ្ញា មុន​ចូល​ប្រឡង កញ្ញា​ទទួល​បាន​ការងារ​ឯកជន​តិច​ជាង​ឆ្ងាយ​ពី​ការងារ​សិល្បៈ​ជា​ក្រុម។ ប៉ុន្តែ​ក្រោយ​ការ​ប្រឡង​ការងារ​ឯកជន​ចាប់​ផ្ដើម​រីក​ចម្រើន​មួយ​កម្រិត ក្នុង​នោះ​កញ្ញា​បាន​ទទួល​ការងារ​ពី​ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​ដូច​ជា ANZ Royal ភេសជ្ជៈ បាកាស និង​ក្រុមហ៊ុន Nestle ជា​ដើម។

 

 

កម្មវិធី The Voice Cambodia បាន​ធ្វើ​ឲ្យ​មាន​អ្នក​ស្គាល់​កញ្ញា​ច្រើន ប៉ុន្តែ​កញ្ញា​បាន​រំលឹក​គុណ​ដល់​លោក​គ្រូ​អ្នក​គ្រូ​នៅ​សមាគម​សិល្បៈ​ដែល​មាន​ដូច​ជា​លោក​គ្រូ អៀង ស៊ីធុល អ្នក​គ្រូ ណុប ធីតា អ្នក​គ្រូ ពេជ្រ គន្ធ​ធារី រួម​ជាមួយ​លោក​គ្រូ​អ្នក​គ្រូ​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ​ទៀត រួម​មាន​អ្នក​គ្រូ ហ៊ុន សារ៉ាន់ អ្នក​គ្រូ គែម ចន្ធូ ជា​ដើម ដែល​បាន​ជួយ​បង្ហាត់​បង្រៀន​កញ្ញា​តាំង​ពី​នៅ​ជា​កុមារី​វ័យ​១២-១៣​ឆ្នាំ រហូត​កញ្ញា​មាន​ថ្ងៃ​នេះ។

 

 

កញ្ញា ចំរើន សុភ័ក្ដ្រ និង​មិត្ត​រួម​កម្មវិធី The Voice Cambodia ប៊ុត សីហា និង ឃុន វុត្ថា(FB: សុភ័ក្ដ្រ)

 

"បើ​មិន​មាន​ពួក​គាត់ ខ្ញុំ​ក៏​មិន​អាច​ជំនះ​រាល់​ការ​លំបាក និង​មាន​សមត្ថភាព​ដូច​ថ្ងៃ​នេះ​ដែរ...នាង​ខ្ញុំ​សូម​អរគុណ និង​ជូន​ពរ​លោក​គ្រូ​អ្នក​គ្រូ​មាន​សុខ​ភាព​សំណាង​ល្អ​ចម្រុង​ចម្រើន​ឆ្នាំ​ថ្មី​នេះ” កញ្ញា​ថ្លែង៕

 

អត្ថបទ៖ឡូយ​ហ្មង…ក្រោយ​ធ្លាក់​ពី The Voice Cambodia ចំរើន សុ​ភ័ក្ត្រ រឹត​តែ​ឡើង!!!

 

អត្ថបទ​ផ្សេង​ៗ​ទៀត​ពាក់​ព័ន្ធ​នឹង​ The Voice Cambodia មាន​នៅ​ទីនេះ...!!!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម