Justin Bieber ​បង្ហោះ​វីដេអូ​យំ​ ​ខកចិត្ត​ដោយសារ​ Selena ​បណ្ដើរ​ប្រុស​ថ្មី​ ឬ​ចង់​ឌឺ?​

  • 2015-01-13 23:09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រូបភាព​ស្និទ្ធស្នាល​រវាង​ Selena Gomez ​និង​បុរស​ថ្មី​ឈ្មោះ​ Zedd ​​ត្រូវ​បាន​បង្ហោះ​ ពេញ​អ៊ីនធឺណិត​ ថ្ងៃ​ដំណាល​គ្នា​នោះ​ Justin Bieber ​ក៏​បង្ហោះ​វីដេអូ​​បង្ហាញ​ទឹក​មុខ​សោកសៅ​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ដែរ។ ​តើ​នោះ​ជា​ការ​​ខក​ចិត្ត​ស្ដាយ​​អតីត​មិត្ត​ស្រី ​ឬ​ចង់​ឌឺដង​ដល់​នាង?

 
 

Selena Gomez ​​​និង​ Zedd ​ក្នុង​ Golden Globe

 

​Selena Gomez ​បាន​បណ្ដើរ​ DJ ​ល្បី​​វ័យ ២៥ ​ឆ្នាំ​ Zedd ​​ចូលរួម​​​ពិធី​ជប់លៀង​​​​បញ្ចប់​កម្មវិធី​ចែក​ពានរង្វាន់​​​ Golden Globes ​ដោយ​​កាន់​ដៃ​គ្នា​ទៀត​ផង។ ​​ប្រការ​នេះ​​បង្កើត​ឲ្យ​មាន​មន្ទិល​ថា ​តើ​នាង​ពិត​ជា​ដាច់​ចិត្ត​ជាមួយ​មិត្ត​ប្រុស​សម្បូរ​បញ្ហា​ងាក​មក​ស្នេហា​គូ​ស្នេហ៍​ថ្មី​​ឬ​យ៉ាង​ណា។ ​

 
 

រូបភាព​ JB យំ

 

​​​​​​​នៅ​ថ្ងៃ​នោះ​ Justin Bieber ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​អី​ បាន​បង្ហោះ​វីដេអូ​ចំនួន​ពីរ​ បង្ហាញ​ពី​ទឹកមុខ​សោកសៅ​ចង់​យំ ​ហើយ​វីដេអូ​មួយ​ទៀត​មាន​​ឈុត​ផ្ទុះ​សំណើច​បន្តិច។ ​​នេះ​បង្ក​ជា​ចម្ងល់​ថា ​តើ​គេ​កើត​ទុក្ខ​ព្រោះ​សង្សារ​មាន​អ្នក​ថ្មី​ ​ឬ​ចង់​ឌឺដង​ដល់​នាង?

 

ជួយ​មើល​តិច​មើល៍​ថា ​JB ​ចង់​ឌឺ​ Selena ​ឬ​ក៏​អី?​ ចុះ​បើ​ Selena ​និង​ Zedd ​ស្រឡាញ់​គ្នា​មែន ​អ្នក​គិត​ថា ​សក្ដិសម​ឬ​អត់?

 

​ចុច​ត្រង់​នេះដើម្បី​មើល​វីដេអូ​ Justin Bieber យំ៖

 

អាន៖ ថត​ជាមួយ​តារា​ស្រី​ស្អាត​សិចស៊ី​ប៉ុណ្ណា ក៏ អែនឌី ថា គ្មាន​​អារម្មណ៍​…!

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖​ Hollywoodlife