ថត​ជាមួយ​តារា​ស្រី​ស្អាត​សិចស៊ី​ប៉ុណ្ណា ក៏ អែនឌី ថា គ្មាន​​អារម្មណ៍​...!

  • 2015-01-12 21:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​មាន​ឱកាស​បាន​ប៉ះពាល់​រាងកាយ​តារា​ស្រី​ស្អាតៗ​​ប្រមាណ ​៥០ ​នាក់ ក្នុង​ជីវិត​សិល្បៈ​តាម​រយៈ​កាយ​វិការ​ថត​ម៉ូដែល​ប្លែកៗ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ បុរស​សង្ហា អែនឌី នៅ​តែ​អះអាង​ថា មិន​បាន​គិត​អ្វី​ផ្សេង​ក្រៅ​ពី​សិល្បៈ​នោះ​ទេ។

 

 

អែនឌី និយាយ​ថា៖ "យើង​ធ្វើ​ការងារ​ជាមួយ​គ្នា ទៅ​ណា​មក​ណា​ជាមួយ​គ្នា ដូច​ជា​បង​ប្អូន​ទៅ​ហើយ មិន​បាន​គិត​អ្វី​លើស​ពី​នេះ​ទេ"។ តារា​រូប​នេះ​បន្ថែម​ថា ការងារ​សិល្បៈ​អញ្ចឹង​ឯង មិន​អាច​កាត់​ផ្ដាច់​ពី​កាយ​វិការ​មួយ​ចំនួន​រួម​មាន​ការ​ប៉ះពាល់​រាងកាយ​ ឬ​ស្និទ្ធស្នាល​លើស​ពី​ធម្មតា​ជា​ដើម។ មិន​ថា​សិល្បករ ឬ​សិល្បៈ​ការិនី​នោះ​ទេ ត្រូវ​តែ​ដឹង​ពី​បញ្ហា​នេះ និង​ទទួល​យក​ទើប​បាន ព្រោះ​នេះ​ជា​សិល្បៈ។

 

“គិត​ស្អី​កើត បើ​ថត​ម្ដងៗ​ឈឺ​ចង្កេះ​ចង់​ស្លាប់​ហើយ​ហ្នឹង បន់​ឲ្យ​តែ​ថត​ឆាប់​ចប់​ទេ"។ អែនឌី បញ្ជាក់​យ៉ាង​ដូច្នេះ​មក​កាន់​Sabay។

 

តារា​សាច់​ស​មិន​ចាញ់​ស្រី​រូប​នេះ​ឲ្យ​ដឹង​ថា ការ​ថត​ម៉ូដែល​តាម​របៀប​នេះ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ព្រោះ​កាយ​វិការ​ថត​នីមួយៗ ត្រូវ​ពត់​ពេន​ខ្លួន​តាម​ស្ទីល​ប្លែកៗ​ជាមួយ​តួ​ស្រី ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន។ មាន​ន័យ​ថា រាល់​ពេល​ថត​ជាមួយ​តួ​ស្រី​ម្នាក់ ត្រូវ​បង្កើត​ស្ទីល​ផ្សេងៗ​គ្នា ព្រោះ​ភាព​ដដែលៗ​ជា​សត្រូវ​នៃ​កែវ​ភ្នែក។

 

ជាក់​ស្ដែង មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​មាន​រូប​ភាព​លេង​ស្ទីល​ថត​ប្លែកៗ​ជា​ច្រើន​ជាមួយ​តារា​ស្រី​ល្បីៗ និង ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​ព័ត៌មាន​នានា​ក្រោយ​ភាព​ស្ងប់ស្ងាត់​មួយ​រយៈ​ដោយ​សារ​មាន​បញ្ហា​សម្រស់​ផ្នែក​សម្រស់។ ជាមួយ​គ្នា​នោះ អែនឌី ក៏​កំពុង​មមាញឹក​ថត ​MV សម្រាប់​អាល់ប៊ុម​ចូល​ឆ្នាំ​ចិន​របស់​ផលិតកម្ម​ Town ​ផង​ដែរ មុន​ពេល​ដំណើរ​ទៅ​សម្ដែង​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​មក​ដល់៕

 

  អាន​អត្ថបទ៖ ស្ងាត់​សិល្បៈ​កន្លះ​ឆ្នាំ​ កែវ ស្រីនាង វិល​មក​ជា​តួ​ឯក​បែប​កំប្លែង

អាន​អត្ថបទ​៖ ទឹម រដ្ឋា បញ្ជាក់​បន្ថែម​រឿង​ចែក​ផ្លូវ​ជាមួយ​បុរស​ប៉ាគីស្ថាន   អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ពី អែនឌី