ស្ងាត់សិល្បៈជិតកន្លះឆ្នាំ កែវ ស្រីនាង វិលមកកាន់តួឯកជាថ្មីបែបកំប្លែង!
- 2015-01-12 19:07:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់សិល្បៈជិតកន្លះឆ្នាំ កែវ ស្រីនាង វិលមកកាន់តួឯកជាថ្មីបែបកំប្លែង!
ចន្លោះមិនឃើញ
ក្រោយស្ងប់ស្ងាត់ពីអាជីពសម្ដែងជិតកន្លះឆ្នាំ កែវ ស្រីនាង វិលមកគ្រងតំណែងតួឯកជាថ្មីឆ្នាំ ២០១៥ ក្នុងរឿង "ក្រមុំសៅកែ" ជាខ្សែភាពយន្តបែបកំប្លែង ទើបធ្វើពិធីក្រុងពាលីព្រឹកមិញ។
តារាសម្ដែង កែវ ស្រីនាង និយាយថា៖ "កន្លះឆ្នាំឱ្យគត់គិតមកត្រឹមពេលនេះ ដែលខ្ញុំខានសម្ដែងរឿង។រឿង ក្រមុំសៅកែ ជារឿងដំបូងរបស់ខ្ញុំក្នុងឆ្នាំ ២០១៥ ហើយរឿងនេះបែបកំប្លែងទៀតផង"។
http://youtu.be/SE4ul9MrNQ4
កែវ ស្រីនាង ក្នុងពិធីក្រុងពាលីរៀង ក្រមុំសៅកែ ព្រឹកមិញ
តារារូបនេះបន្តថា ចាប់តាំងពីថតខ្សែភាពយន្តភាគឱ្យស្ថានីយទូរទស្សន៍ CTN រឿង ឋានសួរនៃស្នេហ៍ កាលពីពាក់កណ្ដាលឆ្នាំ ២០១៤មក នាងមិនធ្លាប់សម្ដែងខ្សែភាពយន្តណាមួយឡើយ។ ទើបដើមឆ្នាំ ២០១៥ នេះ ប៉ុណ្ណោះ មានឱកាសក្ដោបតំណែងតួឯកជាថ្មីក្នុងខ្សែភាពយន្តខាងលើជាមួយ លោក អូន ឧស្សាហ៍។
ខ្សែភាពយន្តថ្មី សម្រាប់ស្វាគមន៍ឆ្នាំ ២០១៥ ត្រូវតារាសម្ដែងឈរលើវិថីសិល្បៈជាង ១៨ ឆ្នាំ ខាងលើអះអាងមានភាពប្លែកពីរឿងមុនៗ ដែលនាងធ្លាប់សម្ដែង។ ខុសប្លែកនៅត្រង់ថា រឿង ក្រមុំសៅកែ គឺមានអត្តចរិត បែបកំប្លែងក្រមិចក្រមើម ខណៈនាងធ្លាប់តែសម្ដែងជាតួអង្គស្លូតត្រង់តែប៉ុណ្ណោះ។
តាមរយៈការសម្ដែងជាតួអង្គចរិតថ្មី កែវ ស្រីនាង រំពឹងខ្ពស់ថា នឹងទាក់ទាញការគាំទ្របានច្រើនពីទស្សនិកជននៅពេលឆាក់បញ្ចាំងតាមរោងភាពយន្តនាពេលខាងមុខ។
“នេះជាចរិតតួអង្គបែបថ្មីមួយទៀតរបស់ខ្ញុំ ដែលមិនធ្លាប់សម្ដែងពីមុនមក។ ខ្ញុំគិតថាបងប្អូននឹងចាប់អារម្មណ៍មិនខានពេលបានទស្សនា"។ កែវ ស្រីនាង បន្ថែម។
ខ្សែភាពយន្តរឿង ក្រមុំសៅកែ ជារឿងដុំទី១០ របស់ កែវ ស្រីនាង ហើយជាវណ្ណកម្មថ្មីមួយទៀតរបស់ផលិតកម្ម មហាហង្ស បានធ្វើពិធីក្រុងពាលីដំណើរការថត ហើយគ្រោងនឹងបញ្ចប់ដាក់បញ្ចាំងតាមរោងភាពយន្តនៅពាក់កណ្ដាលឆ្នាំនេះ។ ក្រៅតែពីខ្សែភាពយន្តដុំ តារាសម្ដែងធ្លាប់ឈ្នះពានអាណាចក្រតារា កែវ ស្រីនាង ធ្លាប់ថតខ្សែភាពយន្តភាគច្រើនថែមទៀត ស្ទើររាប់មិនអស់៕
អានអត្ថបទបន្ត៖ ទឹម រដ្ឋា បញ្ជាក់បន្ថែមរឿងចែកផ្លូវជាមួយប្រុសស្នេហ៍
អានអត្ថបទបន្ត៖សំឡឹងបកក្រោយ សិល្បករ-សិល្បការិនីខ្មែរ មួយចំនួនខាត
អានអត្ថបទបន្ត៖កាបូប១០ម៉ូដលេង brand ទើបចេញដើមឆ្នាំ២០១៥
តួអង្គសំខាន់ទាំងបីនៅក្នុងសាច់រឿង