ទារក​ភ្លោះ​៥​នាក់ តូច​ជាង​គេមាន​ទម្ងន់​ត្រឹម ៥​ខាំ

  • 2015-01-13 23:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ម្នាក់​នៅ​ខេត្ត​សានទុង ​ប្រទេស​ចិន បាន​បង្កើត​កូន​ភ្លោះ​រហូត​ដល់​ទៅ ៥​នាក់ ដែល​មាន​ទម្ងន់​ចន្លោះ​ពី ៥​ខាំ ទៅ ១,១៣៥​គីឡូក្រាម​ប៉ុណ្ណោះ។

 

 

កូន​ភ្លោះ​ទាំង ៥​នាក់ មាន​ស្រី ៤​នាក់ និង​ប្រុស​ម្នាក់ ប៉ុន្តែ​ទារក​តូច​ជាង​គេ​​ក្នុង​ចំណោម​នោះ​បាន​បាត់បង់​ជីវិត​ហើយ នៅ​សល់​តែ ៤​នាក់​ប៉ុណ្ណោះ ដែល​កំពុង​ជម្នះ​តតាំង​វាសនា​ត្រដរ​រស់​បន្ត។ ចាប់​តាំង​ពី​កើត​មក ទារក​ទាំង​អស់​ត្រូវ​គេ​ដាក់​ចិញ្ចឹម​ក្នុង​កែវ នៅ​មន្ទីរពេទ្យ​ក្រុង Heze។

 

 

អ្នក​ស្រី Jiang Wen ដែល​ជា​ប្រធាន​ផ្នែក​សម្ភព​​ម្នាក់​ក្នុង​មន្ទីរពេទ្យ​បាន​និយាយ​ថា នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​ឃើញ​កូន​ភ្លោះ ៥​នាក់ ក្នុង​អាជីព ២៣​ឆ្នាំ​កន្លង​មក។ ចំណែក​ម្តាយ​ឪពុក​របស់​ទារក​ភ្លោះ​ទាំង​អស់​នេះ​វិញ បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​កូន ៤​នាក់​ទៀត​នឹង​មាន​សុខភាព​ល្អ បន្តរស់​តទៅ​ទៀត៕

 

 

 

 

ចុចអាន៖ ក្មេង​អាយុ​១០​ ឆ្នាំ​ដើរ​លក់​អេតចាយ​ដើម្បី​យក​ប្រាក់​ព្យាបាល​ជំងឺ​ឪពុក

 

ដោយ៖ គង់ វិសាល ប្រភព៖ shanghaiist

អត្ថបទពេញនិយម