ក្មេង​អាយុ​១០​ ឆ្នាំ​ដើរ​លក់​អេតចាយ​ដើម្បី​យក​ប្រាក់​ព្យាបាល​ជំងឺ​ឪពុក

  • 2015-01-09 17:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​គួរឲ្យ​អាណិត​មួយ​ស្ថិត​ក្នុង​ខេត្ត  Jiangxi បាន​ចេញ​រកស៊ី​លក់​កាកសំណល់​ដែល​ប្រមូល​តាម​ផ្លូវ​ដើម្បី​ជួយ​សង្គ្រោះ​ឪពុក​របស់​ខ្លួន​ដែល​កើត​ជំងឺ​មហារីក​ឈាម។

 

 

កុមារា Mo Suangyi  មាន​អាយុ​១០​ឆ្នាំ និង បាន​រៀន​ដល់​ថ្នាក់​ទី​ប្រាំ ហើយ​ក្នុង​ពេល​នោះ​ដែល​ឪពុក​របស់​គេ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​មាន​ជំងឺ​មហារីក​ឈាម។ ក្រុម​គ្រួសារ​របស់ Mo បាន​ចំណាយ​ប្រាក់​អស់​ប្រហែល​ជាង​៩៧៨៧៦ដុល្លា​ដើម្បី​ព្យាបាល ប៉ុន្តែ​នៅ​តែ​មិនទាន់​ព្យាបាល​ជា​សះស្បើយ។ ពេល​នោះ​ដែរ​ក្មេង​ប្រុស​កតញ្ញូ​ម្នាក់​នោះ​បាន​បែក​គំនិត​ដើម្បី​ជួយ​សម្រួល​បន្ទុក​ក្នុង​គ្រួសារ​ដោយ​ដើរ ប្រមូល​កម្ទេចកំទី​អេតចាយ​យក​ទៅ​លក់។ នៅ​ក្នុង​កំណត់​ហេតុ​របស់ Mo គាត់​បាន​សរសេរ​ថា​"បាន​មើល​ថែ​ជីដូន​ចាស់ និង ប្រុស​ប្អូន​តូច​បន្ទាប់​ពី​ឪពុក​ធ្លាក់​ខ្លួន​ឈឺ"។

 

 

Mo ក៏​ត្រូវ​បាន​ចំណាយ​ពេល​ធ្វើ​កិច្ចការ​ផ្ទះ​ទាំងអស់​រួម​ទាំង​ការ​ចម្អិន​អាហារ លាង​ដុស​ចាន​ក្បាន និង បោក​សម្លៀកបំពាក់​ជាដើម។ ក្នុង​កំណត់ហេតុ​ប្រចាំថ្ងៃ​របស់​កូន​កតញ្ញូ​នោះ​ដែរ​ បាន​សរសេរ​ថា​ក្នុង​មួយ​ថ្ងៃ​គេ​អាច​រក​ប្រាក់​បាន​ជាង​៥​ដុល្លារ​ពី​ការ​លក់​អេតចាយ៕

 

 

 
 
 

 

ចុចអាន៖អាច​ស្រក់​ទឹក​ភ្នែក! ទឹក​ចិត្ត​ឪពុក​គ​ថ្លង់​រើស​សំរាម ចិញ្ចឹម​កូន​ស្រី

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖shanghaiist