រូបរាង​​ស្ពាន​​អ្នក​លឿង​​​​ព្រឹក​នេះមុន​ការ​តភ្ជាប់​​!​

  • 2015-01-14 15:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​​អ្នក​លឿង​ ដែល​ វែង​ និង​​​ស្អាតជាង​គេ​​​​នៅ​កម្ពុជា​ នឹង​ត្រូវ​តភ្ជាប់​នៅ​ព្រឹក​នេះ​ ក្រោម​អធិបតី​ភាព​សម្តេច​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​កម្ពុជា​ និង​លោក​ ណាកាណេ​ កាហ្ស៊ូយូគី ​​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន។ ស្ពាន​​អ្នក​​លឿង​​បាន​​ដែល​មាន​ប្រវែង​ សរុប​ចំនួន ២២២០ ម៉ែត្រ ទទឹង​ប្រវែង ១៣ ម៉ែត្រ និង​ មាន​កម្ពស់​ផុត​ពី​ផ្ទៃ​ទឹក​នៅ​រដូវ​វស្សា ៣៧,៥ ម៉ែត្រ ​គឺ​បាន​​ចំណាយ​ថវិកា​សាង​សង់​​ ១៣០ លាន​ដុល្លារ​អាមេរិក​ ​ជា​ជំនួយ​ឥត​សំណង​របស់​រាជ​រដ្ឋាភិបាល​ជប៉ុន​។ ស្ពាន​នេះ​គ្រោង​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​សបា្តហ៍​ទី​១ ខែ​មេសា​ ឆ្នាំ​២០១៥​ ខាង​មុខ ​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។​ ​​​

 

សូម​ទស្សនាទិដ្ឋភាព​ស្ពាន​​អ្នក​លឿង​​​​ព្រឹក​នេះមុន​ការ​តភ្ជាប់​​!​

 

 

 

 

 

អត្ថបទ៖ មៃ សុខលីម