នី មុន្នីនាថ ខ្លាចធ្លាក់យន្តហោះ មិនហ៊ានចេញក្រៅប្រទេស
- 2015-01-14 17:48:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នី មុន្នីនាថ ខ្លាចធ្លាក់យន្តហោះ មិនហ៊ានចេញក្រៅប្រទេស
ចន្លោះមិនឃើញ
នី មុន្នីនាថ និយាយថា នាងមិនហ៊ានចេញសម្ដែងនៅក្រៅប្រទេសទេ ដោយសារតែករណីធ្លាក់យន្តហោះកើតឡើងជាបន្តបន្ទាប់។ ការនិយាយដូច្នេះ ខណៈជើងហោះហើររបស់ក្រុមហ៊ុនអន្តរជាតិនានា ជាពិសេសក្រុមហ៊ុនក្នុងតំបន់អាស៊ីមានព័ត៌មានពីការធ្លាក់យន្តហោះជាញឹកញាប់។
តារាសម្ដែង និង ជាតារាចម្រៀង នី មុន្នីនាថ លើកឡើងថា៖ "មានគេទាក់ទងឱ្យទៅកាណាដា តែខ្ញុំអត់ទៅបង ព្រោះដូចជាស្រៀវៗម៉េចទេ ដល់លឺធ្លាក់យន្តហោះញឹកពេកចឹងទៅ"។
http://youtu.be/LleWbfLAang
នី មុន្នីនាថ ក្នុងពិធីក្រុងពាលីរឿង ខ្មោចទឹក កាលពីពេលថ្មីៗ
កញ្ញាបន្តថា ហេតុផលចម្បងមួយទៀតធ្វើឱ្យខ្លួនសម្រេចចិត្តមិនទៅសម្ដែងនៅប្រទេស កាណាដា ក៏ព្រោះតែការងារក្នុងស្រុករវល់ខ្លាំង ហើយនាងទើបវិលត្រឡប់ពីការសម្ដែងនៅក្រៅប្រទេសកាលពីពេលថ្មីៗ។
យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដូចជា AirAsia ម៉ាឡេស៊ីអ៊ែរឡាញ ជាដើមធ្លាក់ និងផ្ទុះឆេះជាបន្តបន្ទាប់កាលពីពេលថ្មីៗ បណ្ដាលឱ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត។ ប្រការនេះក៏ធ្វើឱ្យមនុស្សនានាជុំវិញពិភពលោករអានឹងការធ្វើតាមដំណើរតាមយន្តហោះផងដែរ។
ទោះជាបែបនេះក្ដីតារាសម្ដែងទើបស្ងាត់ដំណឹងពីការបែកបាក់ស្នេហ៍ជាមួយអតីតតារាសម្ដែងលោក កែវ កុសល្យ រូបនេះអះអាងថានាងនឹងពិចារណាការចេញទៅក្រៅប្រទេសអាចចុងឆ្នាំនេះ ឬមួយឆ្នាំក្រោយប្រសិនបើស្ងប់ស្ងាត់ដំណឹងធ្លាក់យន្តហោះ។
បន្ថែមពីនេះ នី មុនីនាថ និយាយថា ការចេញសម្ដែងក្រៅប្រទេសញឹកពេកអាចឱ្យទស្សនិកជនខ្មែរមួយចំនួននៅក្រៅស្រុកមានភាពធុញទ្រាន់ ហើយទីផ្សារក្នុងស្រុកអាចស្ងប់ស្ងាត់ជាងមុន។ ដូច្នេះហើយទើបកញ្ញាសម្រេចចិត្តមិនចេញក្រៅញឹកពេកឡើយ។
“យើងចេះតែខ្លាចទៅណាបង ព្រោះបើចេញក្រៅញឹកបងប្អូនខ្មែរនៅក្រៅក៏គេធុញយើងខ្លះដែរ ខ្ញុំគិតអីចឹង។ ម្យ៉ាងទីផ្សារក្នុងស្រុកយើងក៏សំខាន់ដែរ អីចឹងហើយបានខ្ញុំគិតថាម្ដងម្កាលទៅក្រៅប្រទេសជាការល្អ"។ នី មុន្នីនាថ បន្ថែម។
តារាសម្ដែង និងចម្រៀង នី មុន្នីនាថ ទើបទទួលតំណែងតួឯកក្នុងរឿង "ខ្មោចទឹក" ជាមួយកញ្ញា ភិន សុដាលីស និងលោក ភឹម តារាវិបុល កាលពីពេលថ្មីៗ។ ខ្សែភាពយន្តថ្មីក្នុងឆ្នាំ២០១៥របស់នាង គ្រោងថតបញ្ចប់ និងដាក់បញ្ចាំងនាពាក់កណ្ដាលឆ្នាំនេះ៕
អានអត្ថបទបន្ត៖ បេក្ខជន Vietnam’s Got Talent ដេកមន្ទីរពេទ្យ ព្រោះផឹក
អានអត្ថបទបន្ត៖ ធ្វើស្ទីលមិនដឹងខ្លួនអីចឹងទៅ តារាៗពិតជាគួរឱ្យចាប់អារម្មណ៍
អានអត្ថបទបន្ត៖ រូបថតអាពាហ៍ពិពាហ៍កំប្លែង និងរ៉ូមែនទិកគ្មានពីរ
អត្ថបទ៖ អ៊ីង សុឡា