វិធីងាយៗកម្ចាត់ស្នឹមលឿង និងធ្វើឲ្យធ្មេញសស្អាត
- 2015-01-15 21:12:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗកម្ចាត់ស្នឹមលឿង និងធ្វើឲ្យធ្មេញសស្អាត
ចន្លោះមិនឃើញ
ធ្មេញលឿងគឺជាក្ដីកង្វល់របស់មនុស្សគ្រប់វ័យ ព្រោះពេលញញឹមទៅអាចធ្វើឲ្យបាត់បង់នូវភាពស្រស់ស្អាត និងទំនុកចិត្ត។ កុំបារម្ភ! ខាងក្រោមនេះជាវិធីធម្មជាតិងាយៗកម្ចាត់ស្នឹមលឿង និងធ្វើឲ្យធ្មេញសស្អាត៖
១. សំបកក្រូច
ការសម្អាតធ្មេញរបស់អ្នកជាមួយសំបកក្រូចស្រស់ គឺអាចជម្រះស្នឹមពណ៌លឿងចេញពីលើធ្មេញបាន។ ចិតសំបកក្រូចរួចយកទៅត្រដុសលើធ្មេញរបស់អ្នករៀងរាល់យប់មុនពេលចូលគេង។ វីតាមីន C និងជាតិកាល់ស្យូមក្នុងសំបកក្រូចនឹងប្រយុទ្ធប្រឆាំងនឹងកំណកទាំងនោះ។ ធ្វើបែបនេះប្រហែលជាពីរសប្ដាហ៍នឹងឃើញលទ្ធផល។
២. ស្ត្រូប័ររី
ស្ត្រូប័ររីមានផ្ទុកនូវជាតិវីតាមីន C ដ៏ច្រើនដែលជួយធ្វើឲ្យធ្មេញស។ កិនផ្លែស្ត្របឺរីដាក់ក្នុងចានបន្ទាប់មកយកវាបិទភ្ជាប់នៅលើធ្មេញ។ ប្រសិនបើអ្នកបានធ្វើវាពីរដងជារៀងរាល់ថ្ងៃក្នុងពេលដ៏ខ្លីនឹងអាចកម្ចាត់ស្នាមលឿងនៅលើបាន។
៣. ក្រូចឆ្មារ
វិធីដ៏ងាយបំផុតក្នុងការកម្ចាត់ស្នាមលឿងនោះគឺក្រូចឆ្មារ។ លាយទឹកក្រូចឆ្មារជាមួយអំបិលក្នុងចំនួនសមល្មម រួចយកល្បាយនោះទៅដុសធ្មេញ។ ទុកមួយសន្ទះបន្ទាប់សឹមលាងជម្រះមាត់ជាមួយទឹកស្អាត។ ធ្វើបែបនេះរៀងរាល់ថ្ងៃពីរសប្ដាហ៍នឹងកម្ចាត់បញ្ហានេះបាន។
៤. អំបិល
អំបិលជាភ្នាក់ងារដ៏ល្អបំផុតក្នុងការសម្អាតធ្មេញឲ្យស ហើយវាក៏ជួយបំពេញជាតិរ៉ែដែលបាត់បង់ក្នុងធ្មេញ។ ប្រើអំបិលដុសធ្មេញរៀងរាល់ព្រឹកជំនួសឲ្យថ្នាំដុសធ្មេញ។
៥. ស្លឹកម្រះព្រៅ
យកស្លឹកម្រះព្រៅមួយបាច់ល្មមទៅហាលថ្ងៃឲ្យស្ងួត បន្ទប់មកកិនឲ្យទៅជាម្សៅលាយជាមួយថ្នាំដុសធ្មេញដុសធម្មតា។ ម្រះព្រៅមានសមត្ថភាពពិសេសអាចកម្ចាត់ស្នាមលឿងធ្មេញដ៏ល្អ ហើយក៏អាចការពារជំងឺរាក់ស៊ីធ្មេញ។
៦. ផ្លែប៉ោម
ការទទួលទានផ្លែប៉ោមមានប្រយោជន៍ខ្លាំងណាស់ព្រោះការខាំប៉ោមវានឹងកកិតធ្មេញជាមួយសាច់ប៉ោម ធ្វើបែបនេះប្រៀបដូចជាអ្នកដុសធ្មេញដែរ។ ដូចនេះសូមព្យាយាមញ៉ាំប៉ោមមួយឬពីរផ្លែជារៀងរាល់ថ្ងៃនឹងអាចជម្រះស្នឹមលឿងបាន។
៧. ធ្យូង
ធ្យូងគឺជាឱសថបុរាណដែលគេទទួលស្គាល់ថាល្អបំផុតសម្រាប់បញ្ហាធ្មេញលឿង ព្រោះ ធ្យូងមានសារធាតុគ្រីស្តាល់ដែលធ្វើឲ្យធ្មេញស។ វិធីប្រើកិនធ្យូងឲ្យម៉ត់រួចលាយជាមួយថ្នាំដុសធ្មេញដុសធម្មតា ធ្វើបែបនេះរៀងរាល់ថ្ងៃអ្នកនឹងឃើញលទ្ធផល។
ចុចអាន៖ថ្នាំដុសធ្មេញអាចប្រើប្រាស់បានច្រើនយ៉ាង អ្នកដឹងបានដឹង
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖top10homeremedies