Justin Bieber គេហៅថតរឿងសិចជាមួយប្រុស ក្នុងតម្លៃ២លានដុល្លារ
- 2015-01-16 17:45:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber គេហៅថតរឿងសិចជាមួយប្រុស ក្នុងតម្លៃ២លានដុល្លារ
ចន្លោះមិនឃើញ
តារាសម្ដែងរឿងស្រើបស្រាលសម្រាប់ប្រុសស្រឡាញ់ប្រុស (Gay Porn) Johnny Rapid បានចេញមុខនិយាយតំណាងឲ្យគេហទំព័រ Men.com ដើម្បីសុំឲ្យតារាចម្រៀង Justin Bieber មកថតរឿងមួយឈុតជាមួយគ្នា ដោយឲ្យតម្លៃខ្លួនតារាចម្រៀងរូបនេះចំនួន ២លានដុល្លារ។
Rapid បាននិយាយក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែមករា ថា "Justin Bieber ខ្ញុំមានសំណើដ៏ពិសេសមួយសម្រាប់អ្នក។ Men.com នឹងខ្ញុំនឹងផ្ដល់លុយឲ្យអ្នកចំនួន ២លានដុល្លារ ដើម្បីមកថតរឿងមួយឈុតជាមួយខ្ញុំ។ ពីរលានដុល្លារពិតជាច្រើនណាស់ ប៉ុន្តែការងាររបស់អ្នកគឺស្រួលបំផុត។ ខ្ញុំនឹងធ្វើការងារភាគច្រើន ចំណាយពេលត្រឹមតែពីរបីម៉ោង អ្នកនឹងអាចទទួលប្រាក់ពីរលានដុល្លារទៅផ្ទះយ៉ាងស្រួល។ សង្ឃឹមថាបានជួបអ្នកឆាប់ៗ"។
គេមិនទាន់ដឹងឡើយថា តារាចម្រៀង Justin Bieber នឹងឆ្លើយតបយ៉ាងណាទេចំពោះសំណើនេះ។
ការស្នើសុំនេះកើតមាន បន្ទាប់ពី តារាចម្រៀងម្ចាស់បទ "Baby” បានថតបង្ហាញម៉ូដខោលីអូ Calvin Klein ដោយបង្ហាញសាច់ដុំយ៉ាងសិចស៊ី។ ពាក្យចចាមអារ៉ាមមួយចំនួននិយាយថា សាច់ដុំ Justin Bieber គឺជាការកាត់តតាម Photoshop តែប៉ុណ្ណោះ ប៉ុន្តែតារាចម្រៀងរូបនេះបានបដិសេធទាំងស្រុងចំពោះរឿងនេះ។
ទស្សនាវីដេអូដែល Johnny Rapid ហៅ Justin Bieber មកថតរឿងស្រើបស្រាលជាមួយគ្នា៖
http://youtu.be/nK6E1t9odqM
ចុចអាន៖Justin Bieber ថតបង្ហាញម៉ូដលីអូចេញរាងម៉ាញាក់សាច់
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ billboard