អនុស្សាវរីយ៍​សមាជិក​ AOA និង CNBlue ​ពេល​មក​សម្ដែង​នៅ​កម្ពុជា

  • 2015-01-16 22:25:09
  • ចំនួនមតិ 4 | ចំនួនចែករំលែក 71

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មករា នេះ ស្ថានីយ​ទូរទស្សន៍​កូរ៉េ KBS បាន​បង្ហាញ​រូបភាព​មួយ​ចំនួន​ទៀត របស់​តារា​ចម្រៀង​កូរ៉េ Minhyuk ​សមាជិក​ក្រុម CNBLUE និង Seolhyun សមាជិក​ក្រុម AOA ពេល​មក​ថត​កម្មវិធី Brave Family នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដែល​រូបភាព​នីមួយ​សុទ្ធ​តែ​បង្ហាញ​ភាព​ស្និទ្ធស្នាល​របស់​ដៃ​គូ​សម្ដែង​ថ្មី​មួយ​គូ​នេះ។​

 

Kang Minhyuk និងSeolhyun រួម​ជាមួយ​តារា​កូរ៉េ​ចំនួន ៤​រូប​ទៀត បាន​មក​ប្រទេស​កម្ពុជា​ចំនួន ៧​ថ្ងៃ​ កាល​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៨​ ខែ​មករា ដើម្បី​ថត​កម្មវិធី​ថ្មី​​នេះ។ តារា​កូរ៉េ​ទាំង​អស់​បាន​ដើរ​តួ​ជា​អ្នក​រស់​នៅ​តាម​ដង​ទន្លេ នៅ​ប្រទេស​កម្ពុជា។ "Brave Family" នឹង​មាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ KBS នៅ​ថ្ងៃ​ទី​២៣ ខែ​មករា វេលា​ម៉ោង ១១យប់ (ម៉ោង​៩យប់​នៅ​ប្រទេស​កម្ពុជា) ៕

 

 

 
 
 
 

ចុច​អាន៖សមាជិក​ក្រុម​ CNBLUE និង AOA មក​ភ្លក់​រសជាតិ​ជីវិត​ក្រីក្រ​នៅ​កម្ពុជា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ KBS Facebook