Justin និង Selena ថា​បែក​គ្នាៗ ឥលូវ​ដឹកដៃ​គ្នា ឡើង​សណ្ឋាគារ​ដដែល

  • 2015-01-17 19:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​គេ​គិត​ថា​ល្ខោន​ស្នេហា​តារា​ចម្រៀង​កាណាដា​ Justin Bieber និង​តារា​ចម្រៀង​អាមេរិក Selena Gomez បញ្ចប់​ទៅ​ហើយ ស្រាប់​តែ​ថ្មី​ៗ​នេះ គេ​ឃើញ​អ្នក​ទាំង​ពីរ​ដើរ​លេង​ជាមួយ​គ្នា​ រួច​ឡើង​សណ្ឋាគារ​ជាមួយ​គ្នា​ដដែល។

 

បើ​តាម​របាយការណ៍​របស់​គេហទំព័រ TMZ គូ​ស្នេហ៍​តារា​ចម្រៀង ដែល​បាន​បែក​គ្នា​​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន ត្រូវ​បាន​គេ​ឃើញ​នៅ​ជាមួយ​គ្នា​ម្ដង​ទៀត កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​មករា នៅ​ពេល​កំពុង​ញ៉ាំ​បាយ​ល្ងាច​នៅ​ភោជនីយដ្ឋាន Mastro's Steakhouse នៅ​ទីក្រុង Beverly Hills រដ្ឋ​ California សហរដ្ឋ​អាមេរិក។ ក្រោយ​មក​អ្នក​ទាំង​ពីរ​ក៏​បាន​ឡើង​ឡាន​ជាមួយ​គ្នា ទៅ​សណ្ឋាគារ West Hollywood ដែល Selena កំពុង​ស្នាក់​នៅ។

 

មុន​ការ​ណាត់​ជួប​របស់​តារា​ទាំង​ពីរ​ដួង​នេះ គឺ​នៅ​យប់​ថ្ងៃ​ទី​១១ ខែ​មករា គេ​ឃើញ​ Selena Gomez បណ្ដើរ​គ្នា​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​ DJ Zedd ក្នុង​ពិធី​ជប់លៀង​ក្រោយ​ចប់​កម្មវិធី Golden Globe Awards ដែល​នាំ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ DJ វ័យ ២៥ឆ្នាំ​ម្នាក់​នេះ គឺ​ជា​មិត្ត​ប្រុស​ថ្មី​របស់​នាង​ជំនួស​ឲ្យ Justin Bieber។ ប៉ុន្តែ​ឥលូវ​នេះ នាង​​ត្រលប់​ទៅ​រក​ស្នេហា​ចាស់​​ដដែល។

 

Justin Bieber អាយុ ២០ឆ្នាំ និង Selena Gomez អាយុ២២ឆ្នាំ ក្លាយ​ជា​គូ​សង្សារ​កាល​ពី​ឆ្នាំ​២០១០ ដែល​ក្រោយ​មក​គូ​ស្នេហ៍​មួយ​គូ​នេះ មាន​ព័ត៌មាន​បែក​គ្នា និង​ជួប​គ្នា​វិញ​ជា​ច្រើន​ដង។ ពួក​គេ​បាន​បែក​គ្នា​លើក​ចុង​ក្រោយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤។

 

ចាំ​មើល មើល៍​​ថា​តើ​ការ​ជួបជុំ​គ្នា​វិញ​លើក​នេះ​អាច​មាន​រយៈ​ពេល​ប៉ុណ្ណា​ទៅ?​​​​

 ចុច​អាន៖Justin Bieber ​បង្ហោះ​វីដេអូ​យំ​ ​ខកចិត្ត​ដោយសារ​ Selena ​បណ្ដើរ​ប្រុស​ថ្មី​ ឬ​ចង់​ឌឺ?​

​ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail