ទិដ្ឋភាព​ដំណើរ​កម្សាន្ត​ក្រុម​កីឡា E-Sports កម្ពុជា​នៅ​ម៉ាកាវ​ម្សិលមិញ

  • 2015-01-20 23:43:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ឆ្លងកាត់​ភាព​រន្ធត់​ញាប់ញ័រ​តាម​រយៈ​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រហូត​ឈាន​ដល់​ការ​ឈ្នះ​ពាន​រង្វាន់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស្វែងរក​ជើងឯក​កីឡា​អេឡិចត្រូនិក​អន្តរជាតិ MATIC 2015 ម្សិលមិញ​នេះ គណៈប្រតិភូ និង​ក្រុម​កីឡាករ​កម្ពុជា​បាន​ធ្វើ​ដំណើរ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​នៅ​ទីក្រុង​ម៉ាកាវ​ដែល​ជា​ទីក្រុង​អ្នក​មាន និង​ជា​ទីក្រុង​ល្បី​ខាង​កាស៊ីណូ​ផង​ដែរ ដើម្បី​បន្ធូរ​អារម្មណ៍​ឲ្យ​ស្រស់ស្រាយ​ឡើង​វិញ។

 

អាន៖ វីដេអូ​ពេល Secret ឈ្នះ EDP! ឃើញ​ហើយ​រំភើប​អាច​​ស្រក់​ទឹកភ្នែក​មិន​ដឹង​ខ្លួន

 

ក្នុង​ដំណើរ​កម្សាន្ត​នោះ គណៈប្រតិភូ និង​ក្រុម​កីឡាករ AK ជម្រើស​ជាតិ​កម្ពុជា​បាន​ចូល​ទស្សនា​កន្លែង​កម្សាន្ត​ជាច្រើន​រួមមាន មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​ទីក្រុង​ម៉ាកាវ និង​កាស៊ីណូ​វេននីធាន ដែល​ជា​កាស៊ីណូ​ទំនើប​មួយ​ប្រចាំ​ទីក្រុង​ម៉ាកាវ។ ការ​សម្ដែង​ជាច្រើន​នៅ​ក្នុង​កាស៊ីណូ​វេនីធាន​គឺ​សុទ្ធ​តែ​ជា​ប្រភេទ 3D និង​អ្វី​ដែល​ពិសេស​នោះ​គឺ​ថា​សូម្បី​តែ​ពពក​នៅ​ក្នុង​កាស៊ីណូ​ដែល​យើង​មិន​អាច​ចាប់​អារម្មណ៍​ដឹង​ថា​ជា​ពពក​ក្លែងក្លាយ​នោះ​ក៏​ជា​រូបភាព 3D ផង​ដែរ។

 

ចង់​ដឹង​ថា ដំណើរ​កម្សាន្ត​របស់​ពួកគេ​មាន​ភាព​សប្បាយរីករាយ​ប៉ុណ្ណា សូម​ទស្សនា​រូបភាព​ខាង​ក្រោម​នេះ៖

 

 

 

 

 

 
 អត្ថបទ៖ ភីឆាយ
អត្ថបទថ្មី