តន្ត្រីយុវជនសប្បុរសធម៌អង្គាសថវិកាសម្រាប់ទិញសម្ភារៈសិក្សាដល់កុមារក្រីក្រ
- 2015-01-20 22:37:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តន្ត្រីយុវជនសប្បុរសធម៌អង្គាសថវិកាសម្រាប់ទិញសម្ភារៈសិក្សាដល់កុមារក្រីក្រ
ចន្លោះមិនឃើញ
សង្គ្រាមស៊ីវិល និងរបស់ប្រល័យពូជសាសន៍ ស្ទើរតែបំផ្លាញទាំងស្រុងនូវវប្បធម៌ និង រចនាសម្ព័ន្ធសង្គមដ៏ផូរផង់របស់ខ្មែរយើង។ ជាង ៣០ ឆ្នាំបន្ទាប់ពីសុបិនដ៏អាក្រក់នេះត្រូវបាន បញ្ចប់ សង្គមខ្មែរយើងក៏ចាប់ផ្តើមបណ្ដុះឡើងវិញនូវវប្បធម៌ដ៏ល្អរបស់ខ្លូនកាល ពីអតីតកាល ជាពិសេសគឺវប្បធម៌ចេះជួយគ្នាតែម្តង។
ជាក់ស្តែង គឺតន្ត្រីយុវជនសប្បុរសធម៌ ដែលរៀបចំ ឡើងដោយ អង្គការដើម្បីភាពញញឹមនៃកុមារ មានសុទ្ធតែសិល្បករ និងសិល្បការិនីវ័យក្មេង ចូលរួមសម្តែង រៃអង្គាសថវិកាសម្រាប់ទិញសម្ភារៈសិក្សា ដល់កុមារក្រីក្ររាប់ពាន់អ្នក ដែលកំពុងតែស្ថិតនៅក្រោមការទ្រទ្រង់របស់អង្គការមនុស្សធម៌មួយនេះ។ ទាំងនេះសរបញ្ជាក់ ឲ្យឃើញថាវប្បធម៌ជួយគ្នាបានចាប់ផ្តើមដុះជាពន្លកបន្តិចម្តងៗ នៅក្នុងស្រទាប់យុវជនខ្មែរ យើងហើយ។
លោក ស៊ិន សុផារិទ្ធ មន្ត្រីទំនាក់ទំនងសាធារណៈ និងស្វែងរកជំនួយ របស់អង្គការនេះបានឲ្យដឹងថា «អង្គការដើម្បីភាពញញឹមនៃកុមារ បាននឹងកំពុង ផ្តល់ការ អប់រំ ជំនាញវិជ្ជាជីវៈ ការថែទាំសុខភាព និងចំណីអាហារដល់កុមារក្រីក្រប្រហែលជា ៧០០០នាក់។
ឆ្នំាសិក្សាថ្មីនេះ កុមារទាំងនោះនឹងត្រូវចូលរៀន ហើយសម្ភារៈសិក្សាជាបញ្ហាប្រឈម មួយ ដូចនេះហើយទើបមានការ រៀបចំឡើងនូវ តន្ត្រីយុវជនសប្បុរសធម៌ ដើម្បីរៃអង្គាស ថវិកាទិញសម្ភារៈសិក្សាសម្រាប់កុមារក្រីក្រទាំងនោះ»។ លោកបន្តថា «ជាពិសេស កម្មវិធីនេះក៏មានគោលបំណងក្នុងការជំរុញឲ្យមានការចូលរួម ពីសំណាក់យុវជនក្នុងការអភិវឌ្ឍន៍សង្គមរបស់ពួកគេផងដែរ។ សង្គមមួយដែលរឹងមាំទៅបានគឺ ដោយសារមានការចូលរួមពីប្រជាជនទូទៅគ្រប់មជ្ឈដ្ឋាន ហើយខ្ញុំសូមអំពាវនាវ ដល់គ្រប់ ស្ថាប័ន និងជនរួមជាតិទាំងអស់មេត្តា រួមគ្នាដើម្បីអភិវឌ្ឍជាតិ និងវប្បធម៌ជួយគ្នាឡើងវិញ »។
តន្ត្រីយុវជនសប្បុរសធម៌ នឹងប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី២៥ ខែមករា ឆ្នាំ២០១៥ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ចាប់ពីម៉ោង ១រសៀលរហូត ដល់ម៉ោង ៦ល្ងាច។ តន្ត្រីករវ័យក្មេងដូចជា លោក Jimmy Kiss កញ្ញា Nikki Nikki លោក Peypey Dy កញ្ញា ស៊ីរ៉ា និងតារាជាច្រើនរូបទៀត នឹងចូលខ្លួនមកបំពេអារម្មណ៍របស់ លោកអ្នក អមនឹងបទចម្រៀងថ្មីៗរបស់ពួកគេ។ បន្ថែមពីលើនេះទៀត លោកអ្នកអាចឈ្នះរង្វាន់ធំៗជាច្រើនត្រឡប់ទៅផ្ទះវិញផងដែរ។ សម្រាប់សំបុត្រចូលរួម ឬក៏ ការបរិច្ចាគផ្សេងៗអាចទាក់ទងទៅលេខទូរសព្ទ ០១០ ៦៦៦ ៩១៨ ឬក៏ sopharith.sin@site-pse.org។
http://youtu.be/gGMlF1rTtQ0
អត្ថបទ៖ ដៃគូសហការ