ជយលាភី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ត្រៀម​ចូលរួម​ច្រៀង​រក​លុយ​ជួយ​អង្គការ PSE

  • 2015-01-13 21:15:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាព​ជយលាភី "ស្ដាប់​ចម្រៀង​របស់​ខ្ញុំ" ឬ "Hear My Song" លោក យឹង យន និង​ កញ្ញា រុន ស៊ីរ៉ា កំពុង​ត្រៀម​ខ្លួន​ចូលរួម​ច្រៀង ដើម្បី​ស្វែង​រក​មូលនិធិ​ជួយ​កុមារ​កំពុង​រស់​នៅ និង ​សិក្សា​រៀន​សូត្រ​ក្នុង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ហៅ​កាត់​ថា PSE ។

 

 

 

លោក យឹង យន បាន​និយាយ​ថា តន្ត្រី​យុវជន​សប្បុរសធម៌ គ្រោង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​ ២៥​ ខែ ​មករា​ ២០១៥ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ ចាប់​ពី​ម៉ោង​១​រសៀល​តទៅ។ ជយលាភី​លេខ​ ២​ ខាង​លើ​​បន្ត​ថា មាន​បទ​ចម្រៀង​មួយ​ចំនួន ដើម្បី​បកស្រាយ​ក្នុង​ឱកាស​នោះ​រួម​ជាមួយ​ដៃគូ​ កញ្ញា រុន ស៊ីរ៉ា តាម​ការ​ស្នើ​ពី​អ្នក​រៀបចំ​កម្មវិធី។

 

 

នៅ​ក្នុង​កម្មវិធី​ខាង​លើ​នេះ ក៏​មាន​ការ​លក់​ស៊ីឌី​ចម្រៀង "Hear My Song" ដើម្បី​ស្វែង​រក​ប្រាក់​ជួយ​ដល់​អង្គការ PSE   ដែល​មាន​កុមារ​ប្រមាណ ​៧០០០​ នាក់ កំពុង​ស្នាក់នៅ និង​ សិក្សា​រៀន​សូត្រ​ក្នុង​អង្គការ។ លោក​អះអាង​ថា ក្រៅ​ពី​ស្ដាប់​បទ​ចម្រៀង​ពីរោះៗ ជា​ស្នាដៃ​កូន​ខ្មែរ​សុទ្ធសាធ​ហើយ​នោះ ទស្សនិកជន​ក៏​បាន​ជួយ​ដល់​ក្មេងៗ​ផង​ដែរ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​ធនធាន​មនុស្ស​នៅ​កម្ពុជា។

 

 

យឹង យន បាន​សម្ដែង​ភាព​សប្បាយ​រីករាយ​ចំពោះ​ការ​ចូលរួម​សម្ដែង​ក្នុង​ការ​ប្រគំ​តន្ត្រី​យុវជន​សប្បុរសធម៌​មួយ​នេះ និង​ អំពាវនាវ​ដល់​សប្បុរសជន​នានា ទិញ​សំបុត្រ​ចូល​រួម​ទស្សនា​ឲ្យ​បាន​ច្រើន។ ជាមួយ​គ្នា​នោះ​ លោក​អំពាវនាវ​ដល់​សិល្បករ-សិល្ប​ការិនី​ល្បី​ទាំង​អស់ ធ្វើ​យ៉ាង​ណា ចំណាយ​ពេល​វេលា​ចូលរួម​សកម្មភាព​ជួយ​សង្គម​ឲ្យ​បាន​ច្រើន​តាម​រយៈ​រូប​ភាព​សិល្បៈ៕​

 

 

 

  វីដេអូ៖   http://youtu.be/gGMlF1rTtQ0  

អាន​អត្ថបទ៖ ទី​បំផុត​ចេញ​តម្លៃ​ខ្លួន អតីត​បេក្ខភាព The Voice Cambodiaកញ្ញា ចំរើន សុ​ភ័ក្ដ្រ

អាន​អត្ថបទ៖ យ៉ែម សំអូន និង​ យ៉ាន លីនដា ឡើង​ផ្ទះ​តម្លៃ​២០​ម៉ឺន​ដុល្លារយប់មិញ

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី