Selena ​និង​ Justin Bieber ​ដាច់​គ្នា​មែន​​​ ​ទើប​​​​​បង្ហោះ​រូប​ឌឺដង​គ្នា?

  • 2015-01-20 23:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង​ស្នេហ៍​រវាង​គូ​ស្នេហ៍​អំពិលអំពែក​ Justin Bieber ​និង​ Selena Gomez ​ទំនង​ឈាន​ដល់​ផ្លូវ​បំបែក​មែន​ទែន​ហើយ ​ក្រោយ​​​សកម្មភាព​រវាង​អ្នក​ទាំង​ពីរ​ចុងក្រោយ​នេះ​គឺ​បែរ​ទៅ​ផ្អែមល្ហែម​ជាមួយ​អ្នក​ថ្មី​រៀងៗ​ខ្លួន។

 

​ក្រោយ​បណ្ដើរ​គ្នា​ចូលរួម​កម្មវិធី​ Golden Globes ​​ពេល​នេះ​ Dj សញ្ជាតិ​រុស្ស៊ី​បាន​បង្ហោះ​​រូបភាព​និយាយ​លើ​ Skype ​ជាមួយ​ Selena Gomez ​ដែល​កំពុង​ពាក់​ខោអាវ​ក្នុង​គេង​យប់​ទៀត​ផង។

 
 

រូបភាព​និយាយ​ Skype ​ជាមួយ Selena ​ដែល​ Zedd បង្ហោះ​លើ​ Instagram របស់​ខ្លួន

 

​​ដំណាល​គ្នា​នោះ​​ ​ខាង​ស្រី​វិញ​ក៏​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជាមួយ​ Zedd ​នៅ​លើ​ Instagram ​របស់​នាង​​ដែរ​ដោយ​សរសេរ​ថា៖ ​"នឹក​​ L.A. និង​បុរស​ម្នាក់​នេះ ​​តិចៗ​ដែរ​យប់​នេះ។ ​​ការ​ថត​នឹង​ចាប់​ផ្ដើម​ឆាប់!! ​អើយ.... Fundamentals of Caregiving!!”

 
 

Selena បង្ហោះ​រូប​នេះ​តប​ទៅ​កាន់​ Zedd ​វិញ​អម​ដោយ​ឃ្លា​ថា ​នឹក

 

ងាក​ទៅ​ខាង​ មិត្ត​​ប្រុស​​ចូលចិត្ត​បង្ហាញ​សាច់ដុំ​ ៦ ​កង់​ Justin Bieber ​វិញ​ ត្រូវ​គេ​ប្រទះ​ឃើញ​ចំណាយ​ថ្ងៃ​អាទិត្យ​របស់​ខ្លួន​ជាមួយ​តារា​ម៉ូដែល​ Kendal Jenner ​​នៅ​ភូមិគ្រឹះ​របស់​គេ។ ​ជា​រឿយៗ ​ពួកគេ​តែង​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា ​​បង្ក​ជា​មន្ទិល​ជុំវិញ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ។ ​តែ​ពួកគេ​តែង​​ច្រាន​ចោល​ការ​សង្ស័យ​ទាំង​នោះ​ថា ​​គ្មាន​ទំនាក់ទំនង​អ្វី​ក្រៅ​ពី​មិត្តភ័ក្ដិ​ឡើយ។

 
 

Justin Bieber ​និង​ Kenall Jenner រីករាយ​ជាមួយ​គ្នា​នៅ​ភូមិគ្រឹះ​របស់​ JB

 

​​ពាក់ព័ន្ធ​នឹង​ការ​វិវឌ្ឍ​ចុងក្រោយ​ តើ​ស្នេហា​រវាង​ Justin Bieber ​និង​ Selena Gomez ​ដល់​ទី​បញ្ចប់​ពិត​មែន​ឬ​យ៉ាង​ណា? ​

 

អាន៖ Justin Bieber គេ​ហៅ​​ថត​រឿងសិច​ជាមួយ​ប្រុស​ ក្នុង​តម្លៃ​២លាន​ដុល្លារ

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​​etonline,​ dailymail

អត្ថបទថ្មី