ថ្មី...!ភាពយន្តខ្មែរ "You Are My Memory” ត្រៀមសម្រាប់បុណ្យនៃសេចក្ដីស្រឡាញ់
- 2015-01-21 16:57:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មី...!ភាពយន្តខ្មែរ "You Are My Memory” ត្រៀមសម្រាប់បុណ្យនៃសេចក្ដីស្រឡាញ់
ចន្លោះមិនឃើញ
ភាពយន្តខ្មែរមួយរឿងរបស់ផលិតកម្ម Rock ចូលរួមដោយតារាក្មេងៗស្រស់ស្អាតមានចំណងជើងថា "You Are My Memory” ឬ "អូនជាការចងចាំរបស់បង" ត្រៀមនឹងដាក់បញ្ចាំងនៅដើមខែកុម្ភៈ ត្រៀមសម្រាប់បុណ្យនៃសេចក្ដីស្រឡាញ់ដែលនឹងមកដល់នៅថ្ងៃទី១៤។
"យើងត្រៀមនឹងបើកសម្ពោធនៅថ្ងៃទី២ នៅរោងភាពយន្ត Platinum Cineplex ប៉ុន្តែដាក់បញ្ចាំងផ្លូវការនៅថ្ងៃទី០៦ កុម្ភៈ តទៅ"។ លោក យឹម សុសត្យា អ្នកគ្រប់គ្រងការផលិតរបស់ផលិតកម្ម Rock។ លោក បន្តថា នេះជារឿងដុំទី១របស់ Rock ស្វាគមន៍ដើមឆ្នាំ២០១៥ ដូច្នេះហើយ លោកធ្វើរឿងនេះផ្ចិតផ្ចង់បំផុត ក្នុងនោះសូម្បីតែតួសម្ដែងក៏រើសយកសុទ្ធតែវ័យក្មេង និងមានសម្រស់ស្រស់ស្អាតដែរ។
“រឿងនេះ បង្ហាញពីស្ថានភាពយុវវ័យសម័យថ្មី ដែលខ្លះខិតខំប្រឹងប្រែងរៀនសូត្ររហូតបានការងារល្អ ឯខ្លះទៀតគិតតែដើរលេងអីចឹងទៅ។ និយាយទៅនៅមានរឿងច្រើនទៀតសុទ្ធតែពាក់ព័ន្ធនឹងយុវវ័យ"។ លោក យឹម សុសត្យា បន្ថែម។
តួសម្ដែងក្នុងរឿងនេះ មានកញ្ញា ស៊ិន យូប៊ិន កញ្ញា នៅ ម៉ារីសា លោក ខាត់ វៃហាំង លោក ជា លាងឈែ លោក រ៉ូលីន និងលោក អេឡិច ហ្សូរ៉ា ជាដើម។ "ពួកគេជាតួឯកទាំងអស់ ប៉ុន្តែសំខាន់ជាងគេ គឺ នៅ ម៉ារីសា និងខាត់ វៃហាំង"។
ភាពយន្តខាងលើ គឺជារឿងដុំទី១ ប៉ុន្តែជាផលិតផលភាពយន្តទី២ ក្នុងនោះភាពយន្តមួយរឿងទៀតរបស់ Rock ប្រភេទរឿងភាគ "មាសសុទ្ធ" ដែលកំពុងបញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN ជារឿងទី១។ លោក យឹម សុសត្យា អះអាងថា "យើងនៅមានភាពយន្តច្រើនទៀតដែលនឹងត្រូវចេញថតបន្តបន្ទាប់គ្នា មានទាំងរឿងដុំ រឿងភាគ និងរឿងខ្នាតធំ គឺខ្នាតធំសម្រាប់ទីផ្សារអន្តរជាតិទៀត"។
"You Are My Memory” និយាយផ្ដើមពីអនុស្សាវរីយនានាកាលពីកុមារភាពរបស់តួឯកប្រុស តួឯកស្រី។ ប៉ុន្តែក្រោយមកបានបែកគ្នា និងចម្រើនវ័យរៀងខ្លួន ពួកគេបានភ្លេចអស់ និងថែមមិនស្គាល់គ្នាទៀត។ រឹតតែអាក្រក់នោះ តួស្រីបានជួបគ្រោះ ហើយបាត់ការចងចាំទៀត។ តើពួកគេអាចនឹកឃើញពីអនុស្សាវរីយ៍ចាស់ដោយរបៀបណា ក៏ដូចជាឆ្លងកាត់ឧបសគ្គអ្វីខ្លះមុនបានជួបគ្នា។ រង់ចាំតាមដានទាំងអស់គ្នានៅរោងភាពយន្ត Major Cineplex By Cellcard និងរោងភាពយន្តដទៃទៀត Platinum Cineplex និង Legend គ្រប់សាខា ចាប់ពីថ្ងៃទី ០៦ កុម្ភៈតទៅ...!!!
តោះ...មើល Trailer ទាំងអស់គ្នាបានដឹងថាឡូយ
http://youtu.be/eAjZyFcKKmk
អត្ថបទ៖លទ្ធផលជំរុញការផលិតភាពយន្តចេញហើយ ក្រោយសម្ដេច ហ៊ុន សែន ដាក់បញ្ជា!
អត្ថបទ៖ ទារិកា