Vertu Aster ​​កញ្ចក់​ធ្វើ​ពី​ត្បូង​កណ្ដៀង​តម្លៃ​​ជិត ១ ម៉ឺន​ដុល្លារ

  • 2014-10-03 00:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ប្រណិត​តម្លៃ​កប់​ពពក​នៅ​អង់គ្លេស​ Vertu បាន​បង្ហាញ​ម៉ូដែល​ថ្មី​មួយ​ទៀត​បន្ទាប់​ស៊េរី​ Signature Touch ​នោះ​គឺ​​Vertu Aster។

 

​ជំនាន់​ចុង​ក្រោយ​​នេះ​ជា​ប្រភេទ​ Smartphone ដែល​មាន​គុណ​សម្បត្តិ​ល្អ​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ប្រើប្រាស់​គ្រប់​គ្នា។ ​ម៉ូដែលនេះ​​មាន​​អេក្រង់​ទំហំ​ ៤,៧​អ៊ីញ(1080p)​ផលិត​ឡើង​ពី​សារធាតុ​ទីតាញ៉ូម ​និង​មាន​កញ្ចក់Crystal ​ធ្វើ​ពី​កណ្ដៀង​ដែល​អាច​ការពារ​ពី​ភាព​ឆ្កូត​សឹករិចរិល​យ៉ាង​មាន​ប្រសិទ្ធភាព។ ​ចំណែក​ Key ចុច​ផលិត​ពី​​ត្បូង​ទទឹម​ដែល​មាន​ភាព​ស្រស់​ស្អាត​សក្តិ​សម​សម្រាប់​មនុស្ស​ថ្លៃថ្នូរ។ វា​ដំណើរ​ការ​ដោយ​ Chipset ប្រភេទ​ Snapdragon 801 ​និង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Android 4.4 KitKat។

​ជា​ពិសេស​សម្បក​ខាង​ក្រោយ​​រចនា​ម៉ូដ​ពី​ស្បែក​ខុសៗ​គ្នា​មាន​លក្ខណៈ​ជាប់​ស្វិត​រឹងមាំ​អាច​ការពារ​ពី​ការ​បែក​បាក់​បើ​ទោះ​ជា​ធ្លាក់​ពី​ទី​ខ្ពស់​ក៏​ដោយ។ ​ឧបករណ៍​បំពង​សំឡេង​បាន​បំពាក់​នៅ​ខាង​មុខ​ជា​បច្ចេកវិទ្យា​របស់​ Dolby Digital Plus ​និង​មាន​កាមេរ៉ា​ក្រោយ​ទំហំ​ 13MP (dual-LED flash ) ហើយ​កាមេរ៉ា​មុខ​ទំហំ​ 2.1 MP ។ ទាំង​កាមេរ៉ា​មុខ ​និង​កាមេរ៉ា​ក្រោយ​ការពារ​ដោយ​ត្បូង​កណ្ដៀង​ដូច​ទៅ​នឹង​ផ្ទៃ​អេក្រង់​ទាំង​មូល​ដែរ។ ​​Vertu Aster បំពាក់​​អង្គ​ចងចាំ​ 64GB ហើយ​មាន​​​ថាមពល​ថ្ម 2,250mAh ​និង​​ទម្ងន់​ត្រឹម​តែ​ ១៩៣ ក្រាម។ ​វា​ក៏​បាន​បំពាក់​បច្ចេកវិទ្យា​ NFC ផង​ដែរ។

 

​ម៉ូដែល​នេះ​នឹង​ចាប់​ផ្ដើម​ដាក់​លក់​ពី​ពេល​នេះ​ត​ទៅ​ដែល​មាន​តម្លៃ​ចាប់​ពី​ ៦៩០០ ទៅ​ ៩៧០០ ដុល្លារ​អាស្រ័យ​លើ​សារធាតុ​យក​មក​ផលិត៕

អាន៖ ​មហា​សេដ្ឋី​លំដាប់​ពិភព​លោក​ទាំង​៥ ​ដែល​មាន​​ប្រវត្តិ​តោកយ៉ាក​បំផុត​​

​ប្រែ​សម្រួល​៖ ​សែម​ សុធារិទ្ធ ​ប្រភព៖​ gsmarena