បើក​ឡាន​ទឹក​ឆ្លង​ស្ពាន​ចំណាស់ មាន​អី​បាក់​ខ្ទេច!

  • 2014-10-03 15:40:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​បាន​បើក​ឡាន​ដឹក​ទឹក​មួយ​គ្រឿង ​ឆ្លងកាត់​ស្ពាន​ចំណាស់ Pollocks Mill ​សំណាង​អាក្រក់ស្ពានក៏​បាក់​ចុះ តែ​គ្មាន​នរណា​ម្នាក់​គ្រោះថ្នាក់​ទេ។

 

អ្នក​​យក​​ព័ត៌មាន​ បាន​រាយការណ៍​​ថាស្ពាន Mill Bridge ​ទ្រ​ទម្ងន់បាន​៤តោន សាងសង់​ឡើង​ក្នុង​ឆ្នាំ ១៨៧៨នេះ ស្ថិត​នៅ​ទីក្រុង Greene ​រដ្ឋ ​Tennessee សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​បិទបន្ទាប់​ពី​ឡាន​ដឹក​ទឹក​មួយ​គ្រឿង ព្យាយាម​​ឆ្លង​កាត់​បណ្ដាល​ឱ្យ​ខូចខាត កាល​​ពី​រសៀល​អាទិត្យ​មុន។

 

អ្នក​បើក​ឡាន​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​បាន​ថា មាន​ឈ្មោះ Jason Strawderman រស់​នៅ​រដ្ឋ Jason Strawderman និង​ជា​បុគ្គលិក​សហគ្រាស Buccaneer Enterprises។

 

លោក Strawderman ត្រូវ​គេ​រាយការណ៍​ថា បាន​លោត​ចេញ​ពី​ឡាន ហើយ​​បើក​ទឹក​ស្អាត​ចេញ​ពី​ធុង​ស្តុក ដើម្បី​ជួយ​សម្រាល​ទម្ងន់៕

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ pittsburgh

អត្ថបទពេញនិយម