Miley Cyrus ប្រកាស​លក់​ផ្ទះ​ក្នុង​តម្លៃ​​​​ជិត ៦លាន​ដុល្លារ ក្រោយ​ចោរ​ចូល​៣​ដង

  • 2015-01-22 13:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ គ្រួសារ​របស់​តារា​ចម្រៀង​អាមេរិក Miley Cyrus បាន​ដាក់​លក់​ផ្ទះ​របស់​ពួក​គេ​នៅ​តំបន់​ Toluca Lake ទីក្រុង Los Angeles ក្នុង​តម្លៃ​រហូត​ដល់ ៥,៩៩លាន​ដុល្លារ។

 

សារព័ត៌មាន​អង់គ្លេស Mail Online បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​កំពុង​ដាក់​លក់​នេះ​មាន​ផ្ទៃដី​​សរុប​ទំហំ ៨០៨ម៉ែត្រ​ការ៉េ និង​មាន​បន្ទប់​គេង​ចំនួន ៦ បន្ទប់​ទឹក​ចំនួន ៦ និង​មាន​កន្លែង​ចត​រថយន្ត​បាន​ ៣គ្រឿង។

 

ផ្ទះ​នេះ​ធ្លាប់​ត្រូវ​បាន​ចោរ​ចូល​លួច​ ៣​ដង​ផ្ទួន​ៗ​គ្នា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ដោយ​ក្រុម​ចោរ​បាន​លួច​ទ្រព្យ​សម្បត្តិ​ផ្សេង​ៗ​រួម​មាន​គ្រឿង​អលង្ការ របស់ Miley កាបូប​លុយ រួម​ទាំង​រថយន្តMaserati Quattroporte ស៊េរី ២០១៤​របស់​នាង​មួយ​គ្រឿង​ទៀត។ ​

 

ឪពុក​ម្ដាយ​របស់ Miley Cyrus គឺ​លោក Billy Ray និង​អ្នក​ស្រី Tish Cyrus បាន​ទិញ​ផ្ទះ​នេះ​កាល​ពី​ឆ្នាំ​២០០៨ មុន​លែងលះ​គ្នា​នៅ​ឆ្នាំ​២០១៣។ តារា​ចម្រៀង​វ័យ ២២ឆ្នាំ​លែង​រស់​នៅ​ផ្ទះ​នេះ​មួយ​រយៈ​ហើយ ដោយ​នាង​បាន​ទិញ​ផ្ទះ​មួយ​ទៀត​នៅ​ទីក្រុង Studio City កាល​ពី​៣​ឆ្នាំ​មុន ក្នុង​តម្លៃ ៣,៩លាន​ដុល្លារ ៕

 

ចុច​អាន៖Miley Cyrus និង​សង្សារ ស្លៀក​តែ​ឈុត​ក្នុង​បណ្ដើរ​គ្នា​ពេញ​សួនច្បារ

 

ចុច​អាន៖វីដេអូ Justin, Miley និង PSY មាន​អ្នក​មិន​ពេញ​ចិត្ត​ច្រើន​បំផុត​លើ Youtube

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖dailymail

អត្ថបទពេញនិយម