សុនខ​ អាច​​​ជួយ​ការងារ​​ម្ចាស់​បាន​ច្រើន​មិន​គួរ​ឲ្យ​ជឿ

  • 2014-10-03 16:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុនខ​ជា​សត្វ​មួយប្រភេទ​​ដែល​គួរ​ឲ្យ​ស្រលាញ់​ ហើយ​ត្រូវ​បាន​គេ​ចិញ្ចឹម​ឲ្យ​នៅ​ចាំ​ផ្ទះ​ មិន​មែន​​ដើម្បី​ជួយ​ការងារ​ម្ចាស់​ដូច​សត្វ​ពាហនៈ​​ខ្លះ​នោះ​ទេ។ ប៉ុន្តែ​​សម្រាប់​​សុនខ​មួយ​ក្បាល​ខាង​ក្រោម​នេះ​វិញ នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ភ្ញាក់​ផ្អើល ដោយ​សារ​តែ​វា​ចេះ​ជួយ​ការងារ​ម្ចាស់​បាន​យ៉ាង​ច្រើន។

 

 

ឆ្កែ​​ឆ្លាត​ដែល​មាន​ឈ្មោះ​ថា​ Lemon ​នោះ ជា​របស់​​បុរស​ជនជាតិ​រុស្សី Aleksandr Matytsin។ លោក​បាន​បង្ហាត់ Lemon តាំង​ពី​វា​មាន​អាយុ​១០ខែ ឲ្យ​ចេះ​ធ្វើ​កិច្ចការ​ផ្ទះ និង​កិច្ចការ​នៅ​ចម្ការ​បាន​យ៉ាង​ច្រើន ដូច​ប្រិយមិត្ត​បាន​ឃើញ​ក្នុង​រូបភាព​ស្រាប់។

 

យ៉ាង​ណា​ក្ដី គំនិត​ប្រើ​សត្វ​ឆ្កែ​ជា​កម្លាំង​ជំនួស​នេះ​ មិនមែន​ជា​ជា​រឿង​ចម្លែក​​អី​ប៉ុន្មាន​ទេ។ សត្វ​ឆ្កែ​ប្រភេទ​ Giant Schnauzers ដូច Lemon នេះ ​ត្រូវ​បាន​គេ​​បង្កាត់​ឲ្យ​ចេះ​ធ្វើ​កិច្ចការ​ផ្សេង​ៗ នៅ​​ប្រទេស​អាល្លឺម៉ង់​ទាំង​ពី​សតវត្ស​ទី១៧​មក​ម្ល៉េះ។ ​វា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​សត្វ​ដែល​មាន​កម្លាំង​ខ្លាំង មាន​រោម​ក្រាស់​ធន់​នឹង​អាកាសធាតុ៕

 

 

 

ចុច​អាន​រឿងរ៉ាវ​ប្លែកៗ​ច្រើន​ទៀត

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖ dailymail

អត្ថបទពេញនិយម