វីដេអូ​​ពី​កម្មវិធី​ថ្មី ដែល​សមាជិក​ក្រុម CNBLUE និង AOA មក​ថត​នៅ​កម្ពុជា

  • 2015-01-23 22:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានីយ​ទូរទស្សន៍​កូរ៉េ KBS បាន​បង្ហាញ​វីដេអូ​ខ្លី​​មួយ​ពី​កម្មវិធី "Brave Family” មុន​នឹង​កម្មវិធី​នេះ​ចាប់​ផ្ដើម​ចាក់​ផ្សាយ​ផ្លូវ​ការ​នា​យប់​ថ្ងៃ​សុក្រ​នេះ។

 

 

"Brave Family" គឺ​ជា​កម្មវិធី​ថ្មី​ ដែល​បង្ហាញ​ពី​ការ​រស់​នៅ​របស់​គ្រួសារ​តារា​កូរ៉េ ក្នុង​នាម​ជា​ជនបរទេស​នៅ​ប្រទេស​ផ្សេង​ៗ និង​ការ​សម្រប​ខ្លួន​របស់​ពួក​គេ​ទៅ​តាម​របៀប​រស់​នៅ​នៃ​ប្រជាជន​ក្នុង​តំបន់​ទាំង​នោះ។​ តារា​ចម្រៀង និង​សម្ដែង​កូរ៉េ​ចំនួន ៦​រួប រួម​មាន​តារា​ចម្រៀង Kang Minhyuk សមាជិក​ក្រុម CNBLUE, តារា​ចម្រៀង Seolhyun សមាជិក​ក្រុម AOA, តារា​កំប្លែង Park Myung Soo រួម​ទាំង​តារា​សម្ដែង Lee Moon Sik, Shim Hye Jin និង Choi Jung Won បាន​មក​ថត​កម្មវិធី​នេះ​ចំនួន ៥​ថ្ងៃ​ ៦យប់​នៅ ប្រទេស​កម្ពុជា​កាល​ពី​ដើម​ខែ​មករា ​កន្លង​ទៅ។ ពួក​គេ​ដើរ​តួ​ជា​ក្រុម​គ្រួសារ​មួយ​ក្រុម​ដែល​រស់​នៅ​លើ​ភូមិ​អណ្ដែត​ទឹក​មួយ​លើ​បឹង​ទន្លេសាប។

 

ទស្សនា​វីដេអូ​ខ្លី​ៗ​ពី​កម្មវិធី​នេះ​តែ​ម្ដង៖

 

http://youtu.be/ayM_iQ5TWJo

ចុច​អាន៖អនុស្សាវរីយ៍​សមាជិក​ AOA និង CNBlue ​ពេល​មក​សម្ដែង​នៅ​កម្ពុជា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ Youtube
អត្ថបទពេញនិយម