បុរសអត់ការងារធ្វើរើសបានជាង ២ម៉ឺនដុល្លារ ៣ថ្ងៃក្រោយប្រគល់ឲ្យប៉ូលិស
- 2015-01-24 16:03:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសអត់ការងារធ្វើរើសបានជាង ២ម៉ឺនដុល្លារ ៣ថ្ងៃក្រោយប្រគល់ឲ្យប៉ូលិស
ចន្លោះមិនឃើញ
ជនចំណាកស្រុករកការងារធ្វើម្នាក់ មកពីខេត្តអានហ៊ួយ ប្រទេសចិន បានប្រទះឃើញលុយសុទ្ធ ១៣០០០០យាន់ (ប្រហែល ២០៨៥៤ដុល្លារ) នៅជិតផ្សារមួយពេលកំពុងស្វែងរកការងារធ្វើ។ ៣ថ្ងៃក្រោយរក្សាទុកទាំងមិនស្រួលក្នុងចិត្ត បុរសវ័យ ៤៨ឆ្នាំនេះ បានយកលុយទាំងអស់ទៅប្រគល់ឲ្យប៉ូលិស។
រំលឹកឡើងវិញ លោក Wu Xuede កំពុងត្រាច់ចរជុំវិញផ្សារពលករមួយក្នុងតំបន់ ស្រាប់តែប្រទះឃើញកាបូបមួយដែលមានផ្ទុកប្រាក់យ៉ាងច្រើន។ ក្នុងនាមជាអ្នកក្រម្នាក់ ទឹកប្រាក់ដ៏សន្ធឹកសន្ធាប់ទាំងនេះ លោកពុំធ្លាប់ឃើញពីមុនមកទេ ប៉ុន្តែលោកពុំបានប្រាប់នរណាម្នាក់ឲ្យដឹងឡើយ។ បុរសអត់ការងារធ្វើ បានយកកាបូបនោះដាក់ចូលក្នុងវ៉ាលិសមួយ រួចយកទៅរក្សាទុកនៅផ្ទះ។
ប៉ូលិសបានកំណត់អត្តសញ្ញាណ ថាលោក Wu គឺជារើសបានលុយតាមរយៈទូរទស្សន៍ CCTV។ យ៉ាងណាក្ដី ប៉ូលិសមិនបានតាមចាប់ខ្លួនអ្នករើសបានលុយនោះទេ ប៉ុន្តែបានផ្ញើសារទៅគេឲ្យយកលុយមកនោះមកវិញដោយស្ម័គ្រចិត្ត។ ៣ថ្ងៃក្រោយមក បន្ទាប់ពីបានឃើញសារ លោក Wu បានយកលុយទាំងអស់មកប្រគល់ឲ្យប៉ូលិសវិញ។
លោក Wu បានបញ្ជាក់ថា មករស់នៅក្រុងណានជីង ជាង ៦ខែហើយ។ ប៉ុន្មានខែដំបូង លោកប្ដូរការងារ ៣ដង តែរកបានកម្រៃត្រឹម ៤០០០យាន់ (ប្រហែល ៦៤២ដុល្លារ) ដោយសារទីផ្សារការងារចង្អៀតពេក។ ប៉ុន្មានសប្ដាហ៍ចុងក្រោយ លោកមិនអាចរកបានការងារថ្មីទេ ហើយលើសពីនេះលោកថែមទាំងមានកូនពីរនាក់ជាប់ខ្លួនទៀត។
លោកបានបន្តទៀតថា យ៉ាងតិច ៣ឆ្នាំ ទើបអាចរកប្រាក់បាន ១៣០០០០យាន់នេះ ប៉ុន្តែលោកមិនមែនជាមនុស្សអាក្រក់ទេ។ លោកមិនអាចរក្សាទុកលុយ ដែលមិនមែនជារបស់ខ្លួនឯងរកបាននោះទេ៕
ចុចអាន៖ អាថ៌កំបាំងអាយុវែងរបស់លោកយាយ១០៩ឆ្នាំ គឺនៅឲ្យឆ្ងាយពីមនុស្សប្រុស
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ shanghaiish