ធ្លាយ​ព័ត៌មានទូរ​សព្ទ​ដៃ​តម្លៃ​ជាង ២ម៉ឺន​ដុល្លារ ក្នុង​សង្គម​តារា​ខ្មែរ

  • 2014-10-03 16:52:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយ​នឹង​ការ​វាយ​តម្លៃ​ថា​វិស័យ​សិល្បៈ​ខ្មែរ ជា​ទី​កន្លែង​រត់​ប្រណាំង​លើ​សម្ភារ​ប្រើ​ប្រាស់​នោះ ឥឡូវ​ស្រាប់​តែ​មាន​ព័ត៌មាន​ធ្លាយ​ចេញ​មក​ថា ទូរ​សព្ទ​ដៃ​១​គ្រឿង​មាន​តម្លៃ​ដល់​ទៅ​ជាង​ម៉ឺន​ដុល្លារ មាន​ជាប់​ខ្លួន​នឹង​តារា​ស្រី​ល្បី​ឈ្មោះ​ម្នាក់។

 

ព័ត៌មាន​នេះ ទម្លាយ​ចេញ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ។ សារព័ត៌មាន​នោះ បាន​រាយ​ការណ៍​ថា ម្ចាស់​ទូរសព្ទ​ដ៏​ថ្លៃ​មិន​ធ្លាប់​មាន​ក្នុង​សង្គម​សិល្បៈ​នេះ គឺ​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់ និង​ជា​មេម៉ាយ​ចាយ​រាង​មួយ​រូប​ដែរ ដែល​មក​ទល់​នឹង​បច្ចុប្បន្ន​អ្នក​នាង មាន​វ័យ​ក្បែរ​៣០​ឆ្នាំ​ទៅ​ហើយ។

តារា​សម្ដែង​រូប​នោះ គឺ​អ្នក​នាង ឌុច សុភា អ្នក​មេម៉ាយ​កូន​មួយ ដ៏​ស្រស់​ស្អាត​នោះ​ឯង។ ប៉ុន្តែ​យ៉ាង​ណា សារព័ត៌មាន​មួយ​នោះ មិន​បាន​រាយ​ការណ៍​លម្អិត​ពី​ករណី​នេះ​ទេ។ ជួប​តាម​ទូរសព្ទ​ជា​មួយ Sabay នៅ​ព្រឹក​នេះ អ្នក​នាង ឌុច សុភា ក៏​ពុំ​ព្រម​អធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​ដែរ ដោយ​គ្រាន់​តែ​ដឹង​ថា​ជា​អ្នក​សារព័ត៌មាន អ្នក​នាង បាន​ចុច​ផ្ដាច់​ទូរសព្ទ​តែ​ម្ដង។

យ៉ាង​ណា​ក៏​ដោយ ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ មាន​ប្រភព​ជិត​ដិត​នឹង​អ្នក​នាង​ម្នាក់ បាន​បង្ហើប​ប្រាប់​ថា អ្នក​នាង ឌុច សុភា មាន​ប្រើ​ប្រាស់​ទូរសព្ទ ម៉ាក iPhone 5S ​មួយ​គ្រឿង កន្លង​មក​ប៉ុន្តែ​រូប​គេ​មិន​ដឹង​ថា នោះ​ជា​ទូរសព្ទ​មាន​តម្លៃ​ជាង ២ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដូច​ព័ត៌មាន​ធ្លាយ​ចេញ​ឬ​យ៉ាង​ណា​នោះ​ទេ។ "ខ្ញុំ​អត់​ច្បាស់​ទេ ប៉ុន្តែ​ដឹង​ថា​ពីរ​បី​ខែ​មុន គាត់​មាន​ប្រើ iPhone 5S មិន​ដឹង​ថា​គាត់​ដូរ​ហើយ ក៏​មិន​ដឹង រឿង​តម្លៃ​ប៉ុន្មាន​ក៏​អត់​ដឹង​ដែរ"។

 រូប​តំណាង

តាម​សារព័ត៌មាន​ដដែល ទូរសព្ទ​តម្លៃ​ថ្លៃ មិន​មែន​ជា​សម្បត្តិ​តែ​មួយ​គត់​ដែល​គ្រប់​គ្រង​ដោយ​តារា​សម្ដែង ឌុច សុភា នោះ​ទេ ប៉ុន្តែ​អ្នក​មេម៉ាយ​រូប​នេះ បច្ចុប្បន្ន​ក៏​កំពុង​គ្រប់​គ្រង​​រថយន្ត​ទំនើប និង​ដីឡូ ផ្ទះ​សម្បែង​តម្លៃ២០-៣០ម៉ឺន​ដុល្លារ​ទៀត​ដែរ។ សម្បត្តិ​ទាំង​នោះ គេ​បាន​ទាញ​អ្នក​នាង​ភ្ជាប់​ជាមួយ​បុរស​ទ្រព្យ​ស្តុក​មួយ​រូប។ យ៉ាង​ណា គេ​មិន​​ឃើញ​អ្នក​នាង ឌុច សុភា ចេញ​មុខ​បក​ស្រាយ​ឡើយ៕

 

តាម​ដាន​ព័ត៌មាន​ពី​សកម្មភាព​តារា​ជាតិ​ផ្សេង​ទៀត មាន​នៅ​ទី​នេះ…!

 

តាម​ដាន​ព័ត៌មាន​ពី​សកម្មភាព​តារា​ជាតិ​ផ្សេង​ទៀត មាន​នៅ​ទី​នេះ…!

 

អត្ថបទ៖ ទារិកា

 

អត្ថបទថ្មី