Balotelli កំពុង​យ៉ាប់យ៉ឺន​ហើយ ត្រូវ​គូ​ដណ្ដឹង​បោះ​បង់​ទៀត

  • 2015-01-26 16:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែប្រយុទ្ធ​ធ្លាក់​ជើង​​ Mario Balotelli របស់​ក្រុម​ Liverpool ត្រូវ​​បាន​គេ​រាយការណ៍​ថា ត្រូវ​​​តារា​ម៉ូដែល​បែលហ្សិក Fanny Neguesha ដែល​ជា​គូ​ដណ្ដឹង​របស់​គេ​ បាន​ផ្ដាច់​ពាក្យ​វិញ ព្រោះ​តែ​កីឡាករ​រូប​នេះ​ជំទាស់​មិន​ឲ្យ​នាង​ថត​រូប​សិចស៊ី​ឲ្យ​ទស្សនាវដ្ដី។

 

 

​​​​​​កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី បាន​ភ្ជាប់​ពាក្យ​ជា​មួយ​ស្រី​ស្រស់​វ័យ​២២ឆ្នាំ​កាល​ពី​ឆ្នាំ​មុន ​អំឡុង​ពេល​ World Cup ក្នុង​ប្រទេស​ប្រេស៊ីល​។ ទោះ​យ៉ាងណា​ ទំនាក់ទំនង​របស់​ពួកគេ​ បាន​ត្រឹម​តែ​មួយ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ខណៈ​ដែល​នាង Neguesha បាន​ប្រគល់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​វិញ បន្ទាប់​ពី​ Balotelli ទាមទារ​ឲ្យ​នាង​ឈប់​ធ្វើ​ជា​តារា​ម៉ូដែល។

 

នាង​ Neguesha បាន​ប្រាប់​ដល់​ទូរទស្សន៍​អ៊ីតាលី​ថា៖ «គាត់​មិន​ចង់​ឃើញ​ខ្ញុំ​ថត​រូប ច្រៀង ឬ​រាំ។ ​ខ្ញុំ​បាន​ពន្យល់​គាត់​ហើយ​ថា នេះ​ជា​អាជីព​របស់​ខ្ញុំ ប៉ុន្តែ​គាត់​មិន​ស្ដាប់។ ខ្ញុំ​មិន​អាច​ទទួល​យក​សំណើ​របស់​គាត់​បាន​ទេ ព្រោះ​ខ្ញុំ​ស្រលាញ់​អាជីព​របស់​ខ្ញុំ។ ខ្ញុំ​បាន​ប្រគល់​ចិញ្ចៀន​ភ្ជាប់​ពាក្យ​ទៅ​គាត់​វិញ គាត់​ហាក់​ដូច​ជា​ខកចិត្ត ប៉ុន្តែ​ឥឡូវ​យើង​ទាំង​ពីរ​ គ្មាន​បញ្ហា​អ្វី​ទៀត​ទេ»។

 

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ​ដែល​តារា​បាល់ទាត់​ល្បី​ បាន​ដាច់​ទំនាក់ទំនង​ស្នេហា ក្នុង​ឆ្នាំ​២០១៥។ ជាក់ស្ដែង Cristiano Ronaldo ដែល​ទាក់ទង​ជាមួយ​សង្សារ​ឈ្មោះ​នាង Irina Shayk ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ក៏​បាន​បែក​បាក់​គ្នា​ដែរ​កាល​ពី​ដើម​ខែ​កន្លង​ទៅ៕

 

 
 
 

ចុច​អាន៖ Irina Shayk ​បញ្ជាក់​ថា​ពិត​ជា​បែក​ CR7 មែន ​តែ​មិន​​មែន​មក​ពី​មូលហេតុ​គ្រួសារ​ទេ

 

ប្រែ​សម្រួល៖ វិន​ ជីវ័ន្ត

ប្រភព៖ Daily Mail