Microsoft Account ជាអ្វី? មានប្រយោជន៍អ្វីខ្លះ? ហើយបង្កើតដូចម្តេច?

  • 2014-10-03 17:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Microsoft Account ប្រៀបបានទៅនឹងកូនសោសម្រាប់ចាក់បើកទ្វារចូលទៅប្រើប្រាស់​សេវាកម្ម ​និង​ផលិតផល​ទាំងឡាយ​​របស់​ក្រុមហ៊ុន​​ ​Microsoft ។ ​បន្ទាប់ពី​​បាន​បើក​​សោហើយ​ (Sign-in) ​យើង​អាច​ប្រើប្រាស់ ​Skype, ​Office 365, ​ទាញយកកម្មវិធី​​ ហ្គែម​ ចម្រៀង​ ​វីដេអូ ​​ពី​ ​Windows ​ឬ​ Windows Phone ​Stores, ​​ចូល​​ទៅ​​មើល​​រូបភា​ព​ វីដេអូ ​និង​ឯកសារ​នានា​ដែល​រក្សាទុក​នៅ​ក្នុង​ទូឯកសារ​អនឡាញ OneDrive​ មិន​ថាក្នុងទូរស័ព្ទ​  ​ធែប្លិត​ ឬកុំព្យូទ័រ។

 

មិនត្រឹមតែប៉ុណ្ណោះយើងក៏អាចភ្ជាប់ Microsoft Account ​ទៅប្រើប្រាស់​សេវាកម្ម​ដទៃ​ទៀត​ដូចជា Facebook, ​twitter ឬ LinkedIn ជាដើម។​ Microsoft Account​ រួមមាន៖ អាសយដ្ឋានអ៊ីមែល និង លេខសម្ងាត់។ ​http://windows.microsoft.com/en-US/windows-live/sign-in-what-is-microsoft-account

 

 

ការបង្កើត Microsoft មានភាពងាយស្រួល ។ ដោយគ្រាន់តែចូលទៅក្នុង Internet Explorer វាយបញ្ចូល signup.live.com ហើយ​ចាប់ផ្តើម​ចុះ​ឈ្មោះ ​ដោយ​វាយ​បញ្ចូល​អ៊ីមែល​ដែល​យើង​មាន​ស្រាប់ដូចជា Hotmail, Outlook, Yahoo, Gmail ។ល។​ ឬបង្កើតអ៊ីមែល​ថ្មី​សន្លាង​មួយ​ទៀត​ក៏​បាន។ ​បន្ទាប់​មក​បំពេញ​ព័ត៌មាន​​ផ្ទាល់​​​ខ្លួន​មួយ​ចំនួន​ទៀតតាមការស្នើសុំនៅលើទំព័រនោះ ។ ប្រសិនបើយើងចុះឈ្មោះដោយ​ប្រើប្រាស់ Yahoo​ ឬមួយ​ Gmail ​យើង​ចាំ​បាច់​ចូលទៅ​ក្នុង​ប្រអប់​សំបុត្រ ​Yahoo ​ឬ ​Gmail​ របស់យើង​នោះដើម្បីចុចលើ Link មួយដែល​ក្រុមហ៊ុន ​Microsoft ​ផ្ញើឲ្យដើម្បីបញ្ជាក់ថា​យើងពិត​ជាម្ចាស់​កម្មសិទ្ធិ​នៃ​អ៊ីមែល​នោះ​ប្រាកដ​មែន ៕

 

អត្ថបទ៖ ​ពាណិជ្ជកម្ម​Nokia