ដឹង​ថា​ម្ចាស់​ក្លិប​បាល់​ទាត់​ណា​មាន​លុយ​ច្រើន​ជាង​គេ​អត់?

  • 2015-01-28 16:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បាល់ទាត់​ដែល​មាន​ជាង​គេ​នៅ​ឆ្នាំ​២០១៥​នេះ​គឺ​អ្នក​គ្រប់គ្នា​បាន​ដឹង​ហើយ​ថា​ជា Real Madrid ​ប៉ុន្តែ​បើ​និយាយ​ពី​ម្ចាស់​ក្លិប​បាល់ទាត់​ដែល​មាន​ជាង​គេ​វិញ​នោះ​ ប្រហែល​ជា​មិត្ត​អ្នក​អាន​គិត​មិន​ដល់​នោះ​ទេ ព្រោះ​អ្នក​ទាំង​នោះ​មិន​មែន​ជា​ម្ចាស់​ក្លិប​បាល់​ទាត់​ល្បី​ៗ។ ចង់​ដឹង​ថា​១០​នាក់​ដែល​ជា​ម្ចាស់​ក្លិប​បាល់ទាត់​មាន​ជាង​គេ​នៅ​លើ​លោក​នេះ​ជា​នរណា​ សូម​មើល​ខាង​ក្រោម​នេះ៖

 

១០. លោក Roman Abramovich (Chelsea)

 

 

លោក Roman Abramovich គឺ​ជា​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី​ដែល​មាន​ប្រាក់​រហូត​ដល់​ទៅ​១០,២​ពាន់​លាន​ដុល្លារ​អាមេរិក។ ទន្ទឹម​នឹង​ក្លាយ​ជា​ម្ចាស់​ក្លិប Chelsea ​នៅ​ឆ្នាំ​២០០៣​ រូប​លោក​បាន​ទិញ​ក្លិប​មួយ​នេះ​ក្នុង​តម្លៃ​២៣៣​លាន​ដុល្លារ​អាមេរិក។  រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ បុរស​វ័យ​៤៨​ឆ្នាំ​រូប​នេះ​ បាន​ចំណាយ​អស់​២,៩៧​ពាន់​លាន​ដុល្លារ​ទៅ​ហើយ​ទៅ​លើ​​តោ​ខៀវ​ Chelsea ។

 

៩. John Fredriksen (Valerenga)

 

 

លោក Jonh Fredriksen ​ជា​មហាសេដ្ឋី​ប្រេង​ម្នាក់​ដែល​កើត​នៅ​ប្រទេស​ន័រវែស​ និង​បច្ចុប្បន្ន​រូប​លោក​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​​ Valerenga ​ដែល​មាន​ទីតាំង​នៅ​ប្រទេស​ន័រវែស​នេះ​ផង​ដែរ។ បុរស​វ័យ​៧០​ឆ្នាំ​រូប​នេះ​មាន​ប្រាក់​រហូត​ដល់​ទៅ​១១,៥​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដើម​ឆ្នាំ​២០១៥​នេះ ខណៈ​ដែល​ក្នុង​ឆ្នាំ​២០១៤​ រូប​លោក​រក​បាន​ចំណូល​២០០​លាន​ដុល្លារ។

 

៨. Paul Allen (Seattle Sounders FC)

 

 

លោក Paul Allen ​ជា​ឧបការី​ជន​របស់​ក្រុមហ៊ុន Microsoft ​និង​ជា​ម្ចាស់​របស់​ក្លិប​ Seattle Sounders FC ​របស់​អាមេរិក​ផង​ដែរ។ បុរស​វ័យ​៦២​ឆ្នាំ​ដែល​មាន​សញ្ជាតិ​អាមេរិក​រូប​នេះ​មាន​ប្រាក់​រហូត​ដល់​ទៅ​១៥​​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ក្នុង​ឆ្នាំ​២០១៤​នេះ​ដែរ​រូប​លោក​អាច​រក​បាន​៨០០​លាន​ដុល្លារ​អាមេរិក។

 

៧. Francois Pinault (Stade Rennais )

 

 

លោក  Francois Pinault ​ជា​មហាសេដ្ឋី​ប្រាក់​វាល​លាន​ម្នាក់​របស់​បារាំង​ដែល​មាន​ប្រាក់​រហូត​ដល់​ទៅ​១៥​ពាន់​លាន​ដុល្លារ​។ បុរស​រូប​នេះ​បាន​ទិញ​ក្លិប​បាល់​ទាត់​មួយ​​សម្រាប់​គ្រួសារ​របស់​លោក​ផ្ទាល់​មាន​ឈ្មោះ​ថា Stade Rennais ដែល​មាន​ទីតាំង​នៅ​តំបន់​ Brittany ​ក្នុង​ប្រទេស​បារាំង។

 

៦. Rinat Akhmetov (FC Shakhtar Donetsk )

 

 

លោក  Rinat Akhmetov ​ជា​មហាសេដ្ឋី​របស់​ប្រទេស​អ៊ុយក្រែន​និង​ជា​ម្ចាស់​របស់​ក្លិប FC Shakhtar Donetsk ​ដែល​លេង​នៅ​លីក​កំពូល​អ៊ុយក្រែន​ផង​ដែរ។ គិត​ត្រឹម​ដើម​ឆ្នាំ​២០១៥​នេះ សេដ្ឋី​វ័យ​៤៨​ឆ្នាំ​រូប​នេះ​មាន​ប្រាក់​រហូត​ដល់​ទៅ​១៥,៤​ពាន់​លាន​ដុល្លារ​អាមេរិក។

 

៥. Lakshmi Mittal (Queens Park Rangers )

 

 

លោក  Lakshmi Mittal ​ជា​មហា​សេដ្ឋី​របស់​ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រាក់​រហូត​ដល់​ទៅ​១៦,៥​លាន​ដុល្លារ​អាមេរិក​ និង​ជា​ម្ចាស់​របស់​ក្លិប​ QPR ​ដែល​លេង​នៅ​អង់គ្លេស​ផង​ដែរ​ ព្រោះ​រូប​លោក​មាន​ភាគហ៊ុន​នៅ​ក្លិប​នេះ​ច្រើន​ជាង​គេ​៣៣​%។

 

៤. Alisher Usmanov (Arsenal)

 

 

លោក Alisher Usmanov ​ជា​មហាសេដ្ឋី​របស់​ប្រទេស​រុស្ស៊ី​ដែល​មាន​មុខរបរ​ច្រើន​រាប់​មិន​អស់។ ទន្ទឹម​នឹង​មាន​ការងារ​ច្រើន​នេះ​ដែរ បុរស​វ័យ​៦១​ឆ្នាំ​រូប​នេះ​ក៏​មិន​ចោល​កីឡា​ដែរ ពោល​គឺ​រូប​លោក​បាន​ទិញ​ភាគហ៊ុន​របស់​ Arsenal ​១៤,៥៨​%​នៅ​ឆ្នាំ​២០០៧។ លោក Alisher Usmanov ​បច្ចុប្បន្ន​មាន​ប្រាក់​រហូត​ដល់​ទៅ​១៧,៦​ពាន់​លាន​ដុល្លារ​អាមេរិក។

 

៣. George Soros (Manchester United)

 

 

ប្រិយមិត្ត​ដឹង​ហើយ​ថា ក្លិប​បិសាច​ក្រហម Manchester United ​គឺ​បង្កើត​ឡើង​ដោយ​ក្រុម​គ្រួសារ​ត្រកូល Glazer ​ដែល​ជា​មហាសេដ្ឋី​អាមេរិក​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ ភាគហ៊ុន​ប្រហែល​ជា​៧,៨៥​%​ត្រូវ​បាន​លក់​ទៅ​ឱ្យ​លោក George Soros ​ទៅ​ហើយ​នៅ​ឆ្នាំ​២០១២។ នេះ​មាន​ន័យ​ថា​ លោក George Soros ​ក៏​មាន​ចំណែក​មួយ​ជា​ម្ចាស់​នៅ​ក្នុង​ក្លិប​យក្ស​នៅ​អង់គ្លេស​មួយ​នេះ​ដែរ។ Soros ​ជា​មហា​សេដ្ឋី​របស់​អាមេរិក​ដែល​មាន​ប្រាក់​រហូត​ដល់​ទៅ​១៩,៥​ពាន់​លាន​ដុល្លារ​អាមេរិក។

 

២. Amancio Ortega (Deportivo La Coruna)

 

 

លោក Amancio Ortega ​ជា​មហា​សេដ្ឋី​ម្នាក់​នៅ​ប្រទេស​អេស្ប៉ាញ​ដែល​មាន​ប្រាក់​៥៧​ពាន់​លាន​ដុល្លារ​អាមេរិក។ បុរស​វ័យ​៧៨​ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ជា​ម្ចាស់​ក្លិប Deportivo La Coruna  ​របស់​អេស្ប៉ាញ។

 

១. Carlos Slim Helu (Club Pachuca, Club Leon (របស់​ប្រទេស​ម៉ិកស៊ីកូ) និង ​Real Oviedo របស់​អេស្ប៉ាញ)

 

 

 

លោក Carlos Slim Helu ​ដែល​ជា​មហាសេដ្ឋី​របស់​ប្រទេស​ម៉ិកស៊ីកូ​ដែល​មាន​ប្រាក់​រហូត​ដល់​៧៣​ពាន់​លាន​ដុល្លារ​អាមេរិក។ ទន្ទឹម​នឹង​មាន​លុយ​ច្រើន​នេះ​ដែរ បុរស​វ័យ​៧៤​ឆ្នាំ​រូប​នេះ​បាន​ទិញ​ក្លិប​បាល់​ទាត់​រហូត​ដល់​ទៅ​៣​ឯ​ណោះ​ គឺនៅ​ឆ្នាំ​២០១២​ទិញ​ក្លិប​២​នៅ​ម៉ិកស៊ីកូ (Club Pachuca, Club Leon) ហើយ​ឆ្នាំ​២០១៣​ទិញ​ក្លិប ​Real Oviedo ​នៅ​ប្រទេស​អេស្ប៉ាញ ។

 

យ៉ាង​ណា​មិញ​នេះ​ គ្រាន់​តែ​ជា​ការ​ចាត់​ថ្នាក់​របស់​គេហទំព័រ dailyentertainment  ​ប៉ុណ្ណោះ​មិន​មែន​ជា​ព័ត៌មាន​ផ្លូវការ​របស់​ខាង FIFA ​អី​នោះ​ទេ។ យ៉ាង​ណា​មិញ ទិន្នន័យ​ខាង​លើ​នេះ​ទៀតសោត​គឺ​ឱ្យ​តែ​មហាសេដ្ឋី​ណា​ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្លិប​បាល់ទាត់​ទោះ​ច្រើន​ក្ដី​ឬ​តិច​ក្ដី​ក៏​ត្រូវ​បាន​គេ​យក​មក​រាប់​បញ្ចូល​ដែរ មិន​មែន​យក​មហាសេដ្ឋី​ដែល​មាន​ភាគហ៊ុន​ច្រើន​ជាង​គេ​នោះ​ទេ ៕

 

ចុចអាន៖Real ជាប់​ជា​ក្លិប​​មាន​​ជាង​​គេ​១០​ឆ្នាំ​ជាប់​គ្នា ឯ Man Utd លេខ២

 

ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ dailyentertainment

អត្ថបទថ្មី