ស្រី​ស្រស់​ Kendall Jenner ​លេង​ឈុត​មើល​ឆ្លុះ​សាច់​អត់​អាវ​ទ្រនាប់​នៅ​​ប៉ារីស

  • 2015-01-28 18:52:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាត់​មុខ​​មួយ​រយៈ​ពី​វេទិកា​បង្ហាញ​ម៉ូដ​ ពេល​នេះ​ស្រី​ស្រស់​ Kendall Jenner ​បាន​ត្រឡប់​មក​បង្ហាញ​ខ្លួន​ជា​ថ្មី​ក្នុង​កម្មវិធី​ Paris Fashion Week។ ​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​នោះ​ ការ​ត្រឡប់​មក​ការ​ដើរ​ម៉ូដ​ជា​ថ្មី​នេះ​ នាង​បង្ហាញ​ស្ទីល​កាន់​តែ​ទាក់ទាញ​គឺ​ អាវ​មើល​ធ្លុះ​សាច់​ខណៈ​ខាង​​ក្នុង​វិញ​នាង​លែង​ខ្លួន​ទទេ​​មិន​ពាក់​អាវ​ទ្រនាប់​ឡើយ។ ​​​សម្រាប់​ម៉ាក​អាវ​ដែល​នាង​បង្ហាញ​ម៉ូដ​ឲ្យ​នោះ​គឺ​​​ Chanel Haute Couture ​សម្រាប់​រដូវ​ផ្ការីក ​និង​រដូវ​ក្ដៅ​ឆ្នាំ​ ២០១៥។  

 

Kendall Jenner ​ពេល​នេះ​កំពុង​លេច​មុខ​ខ្លាំង​ក្នុង​នាម​ជា​តារា​ម៉ូដែល​លំដាប់​ A-list ​ដោយ​ប្រើ​រយៈពេល​មិន​ប៉ុន្មាន​ឆ្នាំ​ផង។ ​​កាន់​តែ​​អស្ចារ្យ​ ប្រឡូក​វិថី​សិល្បៈ​ដើរ​ម៉ូដ​នេះ​មិន​ទាន់​ប៉ុន្មាន​ផង​ នាង​​បាន​ក្លាយ​ជា​តារា​សំណព្វ​ចិត្ត​ម្នាក់​របស់​អ្នក​ច្នៃ​ម៉ូដ​​ជនជាតិ​អាល្លឺម៉ង់​ដ៏​ល្បីល្បាញ​គឺ​ ​​លោក​ Karl Lagerfeld ​​​និង​ជា​អគ្គរាជទូត​សុច្ឆន្ទៈ​ប្រចាំ​ម៉ាក​ល្បីៗ​ជា​ច្រើន​ទៀត។  

 
 
 

ស្ទីល​នេះ​សក្ដិសម​នឹង​នាង​ទេ?

 

អាន៖ បើ​ឈិន ឡុង និង​​Pacquiao​ សម្ដែងរឿង​​​​ “The Expendables 4” យល់​ម៉េចដែរ?

 

ប្រភព៖​ hollywoodlife

អត្ថបទពេញនិយម