បេក្ខនារី​​អាស៊ី ចូល​​​ The Voice អាមេរិក ច្រៀង​ពីរោះ​ដល់​ថ្នាក់​គ្រូ​បង្វឹក​លុត​ជង្គង់​អង្វរ​ឲ្យ​ចូល​ក្រុម​

  • 2014-10-03 21:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខនារី​ម្នាក់​មាន​សញ្ជាតិ​ហ្វីលីពីន​-អាមេរិក បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រូ​បង្វឹក និង​ទស្សនិកជន​ កម្មវិធី The Voice អាមេរិក ដោយ​នាង​មាន​អាយុ​ត្រឹម​តែ ១៥​ឆ្នាំ តែ​មាន​សមត្ថភាព​ច្រៀង​គួរ​ឲ្យ​សរសើរ។

 

បេក្ខនារី​រូប​នេះ​មាន​ឈ្មោះ​ Katriz Trinidad និង​បាន​លើក​យក​ បទ "At Last” របស់​តារា​ចម្រៀង Etta James យក​មក​ច្រៀង​​ក្នុង​កម្មវិធី​ប្រឡង​ The Voice ​រដូវ​កាល​ទី​៧ ដែល​បាន​ចាក់​ផ្សាយ​លើ​ទូរទស្សន៍ NBC កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ Katriz បាន​ឆ្លង​កាត់​វគ្គ Blind Audition យ៉ាង​ជោគជ័យ ដោយ​រយៈ​ពេល​មិន​ដល់​កន្លះ​នាទី​ផង សំឡេង​​របស់​នាង បាន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ចំនួន ៣​រូប​ចុច​បង្វិល​កៅអី​ព្រម​ៗ គ្នា​ ក្នុង​នោះ​រួម​មាន Pharrell Williams, Gwen Stefani, និង Blake Shelton។

 

គ្រូ​បង្វឹក​ទាំង​អស់​បាន​កោត​សរសើរ​សមត្ថភាព​របស់​នាង​គ្រប់​ៗ​គ្នា ហើយ​ក្នុង​នោះ​​ Williams បាន​និយាយ​ថា "ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​អាច​រក​ឃើញ​តារា​ចម្រៀង​ ល្អ​ដូច​ជា​ប្អូន​ទេ​។ សូម​ចាំ​ពាក្យ​នេះ៖ ខ្ញុំ​ចង់​ឲ្យ​ប្អូន​ចូល​ក្នុង​ក្រុម​របស់​ខ្ញុំ​ខ្លាំង​មែន​ទែន ហើយ​ខ្ញុំ​មិន​ដែល​ធ្វើ​បែប​នេះ​ទេ​ពី​មុន​មក។ ខ្ញុំ​លុត​ជង្គង់​ហើយ"។ ​ចុង​ក្រោយ Katriz ក៏​បាន​ជ្រើសរើស​ចូល​ក្រុម​របស់ Pharrell Williams។

 

ចង់​ដឹង​ថា​ បេក្ខនារី​រូប​នេះ​មាន​សមត្ថភាព​ប៉ុណ្ណា​នោះ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

 

http://youtu.be/_9HyMfUGENk

 

អាន៖ ជួប​តារា​ចម្រៀង​ជា​អតីត​​​ជយលាភី The Voice អាមេរិក​ទាំង ៦​រដូវ​កាល

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ abs-cbnnews
អត្ថបទថ្មី