លុយរដ្ឋ ៨០ លានរៀលរង់ចាំ ស៊ន សៀវម៉ី បើសិនឈ្នះមេដាយមាសនៅ Asian Games
- 2014-10-03 21:56:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លុយរដ្ឋ ៨០ លានរៀលរង់ចាំ ស៊ន សៀវម៉ី បើសិនឈ្នះមេដាយមាសនៅ Asian Games
ចន្លោះមិនឃើញ
រដ្ឋាភិបាលកម្ពុជាត្រៀមទឹកប្រាក់សរុបចំនួន ៨០ លានរៀល ប្រសិនបើកីឡាការិនី ស៊ន សៀវមី ផ្នែកកីឡាតេក្វាន់ដូ ប្រភេទទម្ងង់ ក្រោម ៧៣ គីឡូក្រាម ឈ្នះមេដាយមាស នៅព្រឹត្តិការណ៍កីឡាកម្រិតតំបន់ទ្វីបអាស៊ី Asian Games ដែលកំពុងតែរៀបចំនៅប្រទេសកូរ៉េខាងត្បូង។
កីឡាការិនី ស៊ន សៀវមី ថតរូបជាមួយ ឯកឧត្តម នុត សាអាន និង លោក ញ៉ាណ សុខវិសាល
យោងតាមអនុក្រិត្យលេខ ៥៣២ អនក្រ.បក ស្ដីពីការផ្ដល់ប្រាក់រង្វាន់ចំពោះជ័យលាភី និង ប្រាក់ឧបត្ថម្ភចំពោះជ័យលាភី និង ប្រាក់ឧបត្ថម្ភ ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា បានចេញ កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅថា ប្រសិនបើកីឡាករ កីឡាការិនី រូបណាអាចដណ្ដើមបានមេដាយមាស ក្នុងកីឡា Asian Games នោះនឹងផ្ដល់ប្រាក់លើកទឹកចិត្តចំនួន ៨០ លានរៀល។ ប៉ុន្ដែករណីបើឈ្នះត្រឹមមេដាយប្រាក់ នោះទឹកផ្ដល់ទឹកប្រាក់ចំនួន ៤០ លានរៀល។
ទិន្នន័យទឹកប្រាក់នេះនៅមិនទាន់គិតពីប្រាប់ឧបត្ថម្ភពីក្រុមហ៊ុនឯកជនមួយចំនួនថែមទៀតផង។ ចំណែកគ្រូបង្វឹករបស់នាង នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរដ្ឋដូចគ្នា ពោលគឺចំនួន ៧០% នៃទឹកប្រាក់រង្វាន់នៃកីឡាការិនីទទួលបាន។
គិតត្រឹមពេលនេះ កីឡាការិនី ស៊ន សៀវមី ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ ២០១៣ របស់កម្ពុជា មានឱកាសឡើងដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅពេលបន្តិចទៀតនារសៀលថ្ងៃទី ៣ តុលា នេះដោយត្រូវប៉ះកីឡាការិនី ជនជាតិអ៊ីរ៉ង់។
រាប់ត្រួសៗ សៀវមី ជាវីរនារី របស់កម្ពុជាជាលើកដំបូងរបស់កម្ពុជា ដែលអាចរកមេដាយជូនជាតិក្រោយប្រទេសតំបន់អាស៊ានមួយមិនដែលស្គាល់រស់ជាតិមេដាយសោះក្នុងរយៈពេល ៤៤ ឆ្នាំចុងក្រោយ។
តើសៀវមី អាចក្ដោបក្ដាប់ទឹកប្រាក់ ៨០ លានរៀលពីរដ្ឋបានដែរឬទេ?
ព័ត៌មានជាច្រើនជុំវិញកីឡា Asian Games 2014 សួមចុចទីនេះ...
អត្ថបទ៖ ម៉ឺន រស្មី