អស្ចារ្យ! វីរនារី​កម្ពុជា​ ស៊ន សៀវម៉ី​ ​ឈ្នះ​មេដាយ​ មាស​ ​នៅ Asian Games ហើយ​

  • 2014-10-03 23:14:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា​ ស៊ន សៀវម៉ី​​​បាន​ក្លាយ​ជា​កីឡា​ការិនី​ម្នាក់​គត់​របស់​កម្ពុជា​ក្នុង​ការ​ឈ្នះ​បាន​មេដាយ​មាស បន្ទាប់​ពី​បាន​បំបាក់​ជើង​ខ្លាំង​អ៊ីរ៉ង់ Rouhani Fatameh ដោយ​លទ្ធផល៧-៤​ ​  នៅ​វគ្គ​​​ផ្ដាច់​ព្រ័ត្រ​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី Asian Games លើក​ទី​១៧ នៅ​ទី​ក្រុង​ Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង។

 

មុន​ឈ្នះ​មេដាយ​មាស​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ម្ចាស់​មេដាយ​មាសស៊ីហ្គេម​​ សៀវម៉ី បាន​ផ្តួល​ម្ចាស់​មេដាយ​​មាស​ស៊ីហ្គេម​ពីរ​​សម័យ​របស់​​ហ្វីលីពីន​ ALORA Kirstie Elaine ដោយ​លទ្ធផល​៦​-៥​ក្នុង​វគ្គ​ពាក់​កណ្តាលផ្ដាច់​ព្រ័ត្រ​ និង​បាន​​ផ្តួល​កីឡា​ការិនី​អ៊ូបេគីស្ថាន​ Abdullaeva Umida ដោយ​លទ្ធផល ២៩-៧​​​ក្នុង​វគ្គ​​៨​នាក់​ចុង​​​ក្រោយ។

 

ដូច្នេះ​ ស៊ន សៀវម៉ី​បាន​ក្លាយ​ជា​កីឡា​ការិនី​តែ​ម្នាក់​គត់​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី Asian Games លើក​ទី​១៧​ ឆ្នាំ​២០១៤ និង​ក្លាយ​ជា​វិរនារី​កម្ពុជា​ដែល​បាន​បំបែក​កំណត់​ត្រា​មិន​ស្គាល់​មេដាយ​របស់​កម្ពុជា​នៅ​ Asian Games រយៈ​ពេល​៤៤​ឆ្នាំ​ចុង​ក្រោយ​នេះ៕

 

ចុចអាន៖ លុយ​រដ្ឋ ៨០ លាន​រៀល​​រង់ចាំ ស៊ន សៀវម៉ី​ បើ​សិន​ឈ្នះ​មេដាយ​មាស​នៅ​​ Asian Games

 

សកម្មភាព​ប្រកួត (រូបថត Ken)

 ក្រុម​កីឡា​តេក្វាន់ដូ​កម្ពុជា និង​គ្រូ​បង្វឹក (រូបថត ដាវីន)

 

ព័ត៌មាន​ទាក់ទង​នឹង ស៊ន សៀវម៉ី សូម​ចុច...

ព័ត៌មាន​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង Asian Games សូមចុច...

អត្ថបទ៖ ជាន ចាន់រ៉ា

ប្រភព៖ NOCC