Justin Bieber ធ្វើ​ឲ្យ​ Ellen ភ្ញាក់ផ្អើល​ សម្រាប់​ថ្ងៃ​ខួប​កំណើត

  • 2015-01-30 18:48:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប៉ុប Justin Bieber បាន​ធ្វើ​ឲ្យ​ពិធីការីនី​ Ellen DeGeneres ភ្ញាក់ផ្អើល​ និង​រំភើប​ចិត្ត ចំពោះ​វត្តមាន​ពិសេស​របស់​គេ ក្នុង​កម្មវិធី The Ellen DeGeneres Show ដែល​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

 

មុន​ចូលរួម​កម្មវិធី តារា​ចម្រៀង​វ័យ ២០ឆ្នាំ Justin Bieber បាន​ថត​វីដេអូ​ខ្លី​មួយ​ដើម្បី​ជូន​ពរ​ថ្ងៃ​កំណើត របស់​អ្នក​ស្រី Ellen ដែល​ទើប​ឈាន​ចូល​វ័យ ៥៧ឆ្នាំ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា កន្លង​ទៅ ប៉ុន្តែ​មិន​បាន​ឲ្យ​អ្នក​ស្រី​ដឹង​ជាមុន​ឡើយ​ ថា​គេ​នឹង​ចូលរួម​ក្នុង​កម្មវិធី​នេះ។ ក្រោយ​វីដេអូ​ឃ្លីប​បញ្ចប់ Justin Bieber បាន​ចេញ​មក​បង្ហាញ​ខ្លួន​លើ​ឆាក ដោយ​នាំ​យក​នូវ​បាច់​ផ្កា និង​កាដូ​ពិសេស​សម្រាប់​អ្នក​ស្រី Ellen គឺ​ខោ​លីអូ Calvin Klein។

 

ក្រោយ​ពី​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក អ្នក​ស្រី Ellen បាន​និយាយ​ថា "អរគុណ​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ទី​នេះ សម្រាប់​ខួប​កំណើត​របស់​ខ្ញុំ។ អ្នក​ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​មែន​ទែន"។

 

ម្ចាស់​បទ “Boyfriend” ក៏​បាន​រំឭក​ដែរ​ពី​វត្តមាន​លើក​ដំបូង​បំផុត​របស់​គេ​ក្នុង​កម្មវិធី​​នេះ​ដែរ ដោយ​កាល​នោះ​គេ​មាន​អាយុ​ត្រឹម​តែ ១៥ឆ្នាំ​ប៉ុណ្ណោះ។ Justin Bieber និយាយ​ថា “ខ្ញុំ​ចាំ​បាន​ថា ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​មែនទែន។ នោះ​ជា​លើក​ដំបូង​ហើយ​ដែល​ខ្ញុំ​បាន​ចូល​កម្មវិធី​ធំ​ៗ​តាម​ទូរទស្សន៍។ ខ្ញុំ​ភ័យ​បំផុត​ពេល​ឡើង​ឆាក​នៅ​មុខ​មនុស្ស​ជា​ច្រើន បើ​ទោះ​ជា​ពេល​នោះ​ខ្ញុំ​មិន​បាន​ច្រៀង​ក៏​ដោយ"។​

 

វីដេអូ Justin Bieber ចូលរួម​កម្មវិធី Ellen Show ម្សិលមិញ៖

 

 

វីដេអូ Justin Bieber ចូល​រួម​កម្មវិធី Ellen Show ដំបូង​កាល​ពី​ឆ្នាំ​២០០៩៖

 

http://youtu.be/c0nsCu5jxLk

 

Ellen ថត​រូប Selfie ជាមួយ Kayne West, Justin Bieber និង Sam Smith

ចុច​អាន៖ដឹង​ថា Justin Bieber សព្វថ្ងៃ​ជួល​ផ្ទះ​គេ​នៅ​មួយ​ខែ​ៗ​ថ្លៃ​ប៉ុន្មាន​អត់?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dailymail
អត្ថបទថ្មី