Jimin របស់ AOA យំពេលតារារ៉េបដូចគ្នាឌឺកប់ៗ
- 2015-01-30 23:19:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jimin របស់ AOA យំពេលតារារ៉េបដូចគ្នាឌឺកប់ៗ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ២៩ ម្សិលមិញនេះ ទូរទស្សន៍ Mnet បានចាក់ផ្សាយកម្មវិធី "Unpretty Rapstar” ភាគទី ១ ជាលើកដំបូងដោយក្នុងនោះ សមាជិក AOA គឺ Jimin ក៏ចូលរួមដែរ។
ក្នុងកម្មវិធីនេះ Jimin នឹងតារារ៉េបស្រីៗផ្សេងទៀតបានអង្គុយជជែកជាមួយពិធីករ និងពិធីករប្រុសក៏ចាក់ភ្លេងឲ្យតារាស្រីចូលរួមកម្មវិធីរ៉េបតាមស្ទីលរបស់ខ្លួនម្នាក់ម្ដង។ គ្រប់គ្នាសុទ្ធតែរ៉េបល្អ តែដល់វេនរបស់ Jimin នាងហាក់ស្រឡាំងកាំង រ៉េបដំបូងថា "I'm Sexy" ហើយគាំងបានត្រឹមសើច ខណៈគ្រប់គ្នារេភ្នែកមករកនាង។
ទន្ទឹមគ្នានេះ ពេលអង្គុយក្បែរគ្នា តារារ៉េបស្រីមួយចំនួនបានសួរសំណួរទៅនាងដូចជា "ជា idol ដែរ?” និង "ចូលចិត្ត Hip Hop ដែរ?”។ តារារ៉េបវ័យ ២៤ ឆ្នាំប្រចាំក្រុមស្រីស្អាត AOA បាននិយាយក្នុងឃ្លីបខ្លីមួយថា នាងមានអារម្មណ៍ថា ត្រូវបេក្ខជនដែលចូលរួមកម្មវិធីជាមួយគ្នាម៉ៃថា ជា "Unpretty Rapstar”។ នាងបញ្ជាក់ដូច្នេះ៖ "ខ្ញុំមានអារម្មណ៍ថា ពួកគេសើចចំអកឲ្យខ្ញុំ"។
នាងមានអារម្មណ៍មិនស្រណុករហូតស្រក់ទឹកភ្នែក។ តែនាងក៏បញ្ជាក់ដែរថា "វាមិនអីទេ ដែលគេមិនគិតថា ខ្ញុំជា idol អីនោះ។ ខ្ញុំនឹងខំប្រឹងហ្វឹកហាត់ឲ្យបានខ្លាំង ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំចង់បង្ហាញថា ខ្ញុំស្រឡាញ់ចម្រៀងរ៉េបលើសពីអ្វីដែលមនុស្សទូទៅគិតដល់"។
សូមមើលវីដេអូ Jimin យំ៖
http://youtu.be/15rUdGyYbpIវីដេអូរ៉េបម្នាក់ម្ដងក្នុងកម្មវិធី៖
http://youtu.be/-ipcDSLK6nM
អាន៖ ឪពុកសម្លាប់ខ្លួន ពេលឃើញរូបកូនថតស្រាតដាក់ទស្សនាវដ្ដី Playboy
ប្រែសម្រួល៖ សីហា ប្រភព៖ allkpop