គ្រាន់​តែ​មួយ​ថ្ងៃ Jack Ma ខាត​អស់ ១,៤​ពាន់​លាន​ដុល្លារ

  • 2015-01-31 13:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ Alibaba មហាសេដ្ឋី Jack Ma កាល​ពី​​​ថ្ងៃ​ព្រហស្បតិ៍​​កន្លង​ទៅ​​ បាន​ខាត​បង់​ប្រាក់​ផ្ទាល់​ខ្លួន​អស់ ១,៤​ពាន់​លាន​ដុល្លារ ដោយសារ​ភាគហ៊ុន​ដាំ​ក្បាល​ចុះ ក្រោយ​ពេល​ក្រុមហ៊ុន​មិន​បាន​សម្រេច​ប្រាក់​ចំណូល​ដូច​ការ​រំពឹង​ទុក។

 

 

ការ​ខាត​បង់​យ៉ាង​ធំ​បំផុត​ក្នុង​ចំណោម​មហាសេដ្ឋី​កំពូល​គេ​ទាំង ៤០០​នាក់​នេះ បាន​ធ្វើ​ឲ្យ​លោក Wang Jianlin ជំនួស​ដំណែង​ជា​អ្នក​មាន​ដាច់​គេ​នៅ​ចិន​វិញ​ម្ដង។ បើ​យោង​តាម​​តារាង​មហាសេដ្ឋី​របស់​គេហទំព័រ Bloomberg លោក Wang ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ មាន​ទឹក​ប្រាក់​លើស​លោក Jack Ma ៤០០​លាន​ដុល្លារ ខណៈ​បច្ចុប្បន្ន​មហាសេដ្ឋី​ទំនិញ​អនឡាញ​នេះ​នៅ​សល់​ទ្រព្យ​ត្រឹម ២៦,៣​ពាន់​លាន​ដុល្លារ។

 

មហាសេដ្ឋី​វ័យ ៥០​ឆ្នាំ Jack Ma ដែល​ជា​អ្នក​ប្រមូល​គេហទំព័រ​ផ្សាយ​ពាណិជ្ជកម្ម​អ៊ីនធឺណិត​ធំជាង​គេ​លើ​ពិភពលោក បាន​ធ្លាក់​ទ្រព្យ​សម្បត្តិ​អស់ ៤,១​ពាន់​លាន​ដុល្លារ គិត​​តាំង​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤​ មក។ ​​

 

ចុចអាន៖ ជា​អ្នក​សុំ​ទាន តែ​មាន​លុយ​ជិត ១​ពាន់​ដុល្លារ​ជាប់​ខ្លួន

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ bloomberg