តាំង ឈិន​សុធី ទោះ​ត្រូវ​គេ​វ៉ៃ គេ​ដេញ​យ៉ាង​ណា​ ក៏​មិន​បោះ​បង់​អាជីព​អ្នក​ថត​រូប​នេះ​ដែរ

  • 2015-02-02 16:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ឆ្លង​កាត់​ការងារ​ប្រមាណ​ជិត ២០​ ឆ្នាំ​មក​នេះ អ្នក​ថត​រូប​អាជីព ប្រចាំ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង A F P លោក តាំង ឈិន សុធី បាន​និយាយ​ថា​ លោក​ជួប​ប្រទះ​ការ​លំបាក និង ​គ្រោះថ្នាក់​ជា​ច្រើន​ស្ទើរ​រាប់​មិន​អស់ ពេល​ខ្លះ​​ប្រឈម​នឹងក្រុម​សមត្ថកិច្ច ក្រុម​បាតុករ ត្រូវ​គេ​ដេញ សម្លុត​គំរាម តែ​ទោះ​យ៉ាង​ណា​លោក​មិន​បោះ​បង់​ការងារ​នេះ​ឡើយ​ ព្រោះ​ជា​និស្ស័យ​ស្រលាញ់​តាំង​ពី​តូច។

 

លោក តាំង ឈិន សុធី កំពុងបង្រៀនពីរបៀបថតរូប

 

ជួន​កាល​ពេល​ចុះ​ទៅ​ថត លោក​ត្រូវ​ពាក់​មួក​សុវត្ថិភាព អាវ​ការពារ​ផង​ដែរ។ ជាក់​ស្ដែង ដូច​ព្រឹត្តិការណ៍​មួយ​នៅ​ឆ្នាំ ២០១៣ លោក​បាន​ទៅ​ថត​ព្រឹត្តិការណ៍​បាតុកម្ម​មួយ ហើយ​ត្រូវ​សមត្ថកិច្ច​ដេញ​វាយ ​ឯក្រុម​បាតុករ​ស្រែក​គំរាម សម្លុត​ទៀត​ផង។ លោក​សុ ធី ថា​ កម្លាំង​សមត្ថកិច្ច ជួនកាល​គាត់​មិន​យល់​ដឹង​ផ្នែក​ព័ត៌មាន គាត់​អាច​មាន​ការ​ភ័ន្តច្រឡំ គាត់​មិន​ត្រឹម​តែ​បង្ក្រាប​បាតុករ តែ​ជួនកាល​វាយ​អ្នក​ការ​សែត​ដែរ។ នេះ​ជា​លំបាក​ដែល​អ្នក​ថត​រូប​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង គិត​គូរ មុន​នឹង​ចុះ​ទៅ​ថត​ព្រឹត្តិការណ៍​បាតុកម្ម ឬ​មាន​ការ​​ប៉ះ​ទង្គិច​រវាង​ប៉ូលិស និង ​បាតុករ ព្រោះ​ពេល​ខ្លះ អ្នក​ថត​រូប​ទៅ​ថត​កៀក​នឹង​សមត្ថកិច្ច​ពេក ដែល​កំពុង​តែ​ធ្វើ​ការ​បង្ក្រាប​ក្រុម​បាតុករ។ ដូច្នេះ​ត្រូវ​មាន​សម្ភារៈ​គ្រប់​គ្រាន់​មុន​នឹង​ចុះ​​​ទៅ​ថតរូប ដើម្បី​ការពារ​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ផ្សេងៗ។

 

លោក តាំង ឈិន សុធី កំពុងថតរូប

 

បញ្ហា​លំបាក​ៗ​កន្លង​មក​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ថត​រូប​តាំង​ពី​ឆ្នាំ ១៩៩៦ នេះ​ បោះ​បង់​ឡើយ​ តែ​លោក​ថែម​ទាំង​មាន​មោទនភាព​នឹង​កិច្ច​ការងារ​នេះ ព្រោះ​ការងារ​ថត​រូប​​​បង្រៀន​លោក​ទទួល​បាន​ចំណេះដឹង​ជា​ច្រើន។ លោក តាំង ឈិន សុធី​ ប្រាប់​ថា ​អ្នក​ថត​រូប​ត្រូវ​តែ​ចេះ​កសាង​កេរ្តិ៍ឈ្មោះ រៀន​សូត្រ​ពី​អ្នក​ថត​រូប​មុន​ៗ កាល​ណា​យើង​មាន​ឈ្មោះ នោះ​ការងារ​នឹង​រត់​មក​រក​អ្នក​ដោយ​ផ្ទាល់៕

 

សូមទស្សនាវីដេអូខាងក្រោម

 

http://youtu.be/UWP9uLRYK6s

 

សូមអាន៖ ទៅ​ប្រទេស​គេ​ខ្លះ ​ចង់​ថត​ Selfies​ អត់​បាន​ទេ​ គេ​ហាម​ណា៎!

 

អត្ថបទ៖ សុ​នា

អត្ថបទថ្មី