ប្រធាន​ប្រតិភូ​​ដាក់​នាម​ម្ចាស់​មេដាយ​មាស ស៊ន សៀវម៉ី ជា​វីរនារី​កម្ពុជា

  • 2014-10-04 00:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​​កីឡា​ការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី របស់​កម្ពុជា​ឈ្នះ​មេដាយ​មាស នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំ​ប្រចាំ​ទ្វីប​អាស៊ី Asian Games លើ​ប្រភេទ​ទម្ងន់​ក្រោម ៧៣ គីឡូក្រាម​​នា​រសៀល​នេះ​ ដែល​កំពុង​តែ​រៀបចំ​នៅ​ឯ​ប្រទេស​កូរ៉េខាងត្បូង លោក ញ៉ាណ សុខវិសាល ប្រធាន​ប្រតិភូ​​ក្រុម​​កីឡា​កម្ពុជា បាន​ចាត់​ទុក​នាង​ជា​វីរនារី​របស់​កម្ពុជា។

 

សៀវម៉ី លើកទង់ជាតិ​ក្រោយ​ឈ្នះមេដាយ

 

លោក​បាន​សង្កត់​ធ្ងន់​ថា៖ «ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​ប្រតិភូ​នាយ​បេសកកម្ម​ ខ្ញុំ​សូម​ប្រសិទ្ធ​នាម​ នាង​ថា​ជា​វិរៈ​នារី​របស់​កម្ពុជា»។ លោក​បន្ត​ថា «កីឡា​ការិនី​ រូប​នេះ​ហើយ​ដែល​ធ្វើ​អោយ​ភ្លេង​នគររាជ (ភ្លេង​ជាតិ​ខ្មែរ​) ​បន្លឺ​សំឡេង​​នៅ​លើ​ឆាក​អន្តរជាតិ​ ​​មាន​ប្រទេស​ចំនួន​ ៤៥ ក្រោក​ឈរ​គោរព​ភ្លេង​ជាតិ​យើង​... ​អស់​រយះកាល​ ៤៤ ឆ្នាំ​ហើយ​ដែល​កម្ពុជា​ពុំ​ធ្លាប់​បាន​មេដាយ​ក្នុង​ការ​ប្រកួត​ថ្នាក់​ទ្វីប​ (Asian Games) ទាល់​តែ​សោះ»។

 

 

កម្ពុជា បាន​បញ្ជូន​អត្តពលិក​ចំនួន ២១ នាក់​ទៅ​ចូលរួម​ប្រកួត​កីឡា Asian Games 2014 នេះ​ក្នុង​ចំណោម​កីឡា ៧ ប្រភេទ ប៉ុន្ដែ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ឈ្នះ​មេដាយ ខណៈ​អ្នក​ផ្សេង​ត្រូវ​ហាល​អាវ​អស់​ហើយ។  កម្មវិធី​នេះ​មាន​អត្តពលិក​ជិត​ ១ ម៉ឺន​នាក់​មក​ពី ៤៤ ​ប្រទេស​ប្រចាំ​ទ្វីប​អាស៊ី​ចូលរួម​ប្រកួត​ប្រជែង​លើ​​កីឡា​​​ចំនួន ៣៦​ ប្រភេទ​ ​​​និង ៤៣៩ វិញ្ញាសា​កីឡា រៀបចំ​នៅ​ទីក្រុង​ Incheon ចាប់​ពី​ថ្ងៃ​ទី ១៩ កញ្ញា រហូត​ដល់ ៤ តុលា ឆ្នាំ ២០១៤៕

 

 អត្ថបទ​ពាក់ព័ន្ធ៖ យូ ជិនហុង វីរ​បុរស​នាំ​មេដាយពី​ Asian Games ជូន​កម្ពុជា​មុន​គេ តាំង​ពី​ឆ្នាំ ១៩៦២

 

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី