ថាម៉េច​! Galaxy S6 នឹង​មាន​អេក្រង់​តូច​ជាង​មុន​ទៀត?

  • 2015-02-04 17:15:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Samsung អាច​នឹង​ផលិត​ Galaxy S6 មាន​អេក្រង់​​តូច​ជាង​ត្រកូល Galaxy មុន​ៗ​ ដើម្បី​​វ៉ា​​ឱ្យ​ដាច់ Apple និង Xiaomi។ ​

 

 

ទូរសព្ទ​​ថ្មី​ទាំង​ពីរ​របស់ Samsung បាន​លេច​​មុខ​​លើ​វិបសាយ​មួយ​របស់​ប្រទេស​ឥណ្ឌា​ឈ្មោះ Zauba ដោយ​មាន​លេខ​កូដ​ម៉ូដែល  SM-G920V និង SM-G920F និង​​មាន​អេក្រង់​ត្រឹម​តែ ៥អ៊ីញ​ប៉ុណ្ណោះ។ GS6 មួយ​ម៉ូដែល​គឺ​សម្រាប់​ធ្វើ​តេស្ត និង​វាយ​តម្លៃ ចំណែក​ឯ​មួយ​ម៉ូដែល​ទៀត​ គឺ​សម្រាប់​​​ប្រើ​​ក្នុង​​គោល​បំណង​ស្រាវជ្រាវ​និង​ការ​​អភិវឌ្ឍ ហើយ​ក៏​សម្រាប់​ការ​វាយ​តម្លៃ​ផង​​ដែរ។ នេះ​បើ​តាម​សារព័ត៌មាន SlashGear។ ​​

 

 

នេះ​​បាន​បង្ហាញ​ថា​ GS6 ទាំង​ពីរ​ម៉ូដែល​ខាង​លើ​មាន​អេក្រង់​តូច​ជាង​ត្រកូល GS5 (៥,១អ៊ីញ)​ ដោយ​មាន​អេក្រង់​ត្រឹម​តែ ៥អ៊ីញ​​។ ចំណែក​ឯ​ប្រភព​ផ្សេង​ទៀត​ដូចជា​ NowhereElse និង SamMobile ឱ្យ​ដឹង​ថា GS6 មាន​បណ្ដោយ​វែង​និង​ស្ដើង​​ជាង GS5 រីឯ​​ Chip ប្រភេទ Exynos 7420 ហើយ​កាមេរ៉ា​ក្រោយ​អាច​ឡើង​ដល់ 20MP ។  ​លើស​ពី​នេះ​ GS6 នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​អេក្រង់​ប្រភេទ Quad HD និង​មាន​ Resolution ខ្ពស់​ដល់​ទៅ 2,560 x 1,440 pixels។

 

ទាំង​នេះ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​លេចឮ​ពី​ប្រភព​ផ្សេង​ៗ​គ្នា​ប៉ុណ្ណោះ តែ​វា​ក៏​អាច​ជា​យុទ្ធសាស្ត្រ​ថ្មី​ដែល​ក្រុមហ៊ុន Samsung កំពុង​តែ​​ប្រើ​ប្រាស់​ដើម្បី​ទាញ​​យក​ចំណែក​ទីផ្សារ​​ត្រឡប់​មក​វិញ​ ខណៈ​ដែល​ទីផ្សារ​នៅ​ចិន​ត្រូវ Apple និង Xiaomi វ៉ា​ដាច់​កាល​ពី​ចុង​ឆ្នាំ ២០១៤ កន្លង​ទៅ។ ​ គួរ​បញ្ជាក់​ថា GS6 នឹង​​ត្រូវ​លាត​ត្រដាង​​នៅ​ដើម​ខែ​មិនា​ ក្នុង​ព្រឹត្តិការណ៍ MWC នៅ​ទីក្រុង​ Barcelona ​ប្រទេស​​​អេស្ប៉ាញ៕ ​

 

អាន៖ Smartphone ដែល​មាន​ថាមពល​ថ្ម​យូរ​បំផុត

 

ប្រែ​សម្រួល​៖ ប៉ែត ផាន់និត

ប្រភព៖ cnet