ថ្ងៃនេះ តារាចម្រៀង NAKFAKE ប្រែជាស្ងប់ស្ងាត់ ក្រោយបង្ហាញការសោកសៅលើបណ្ដាញសង្គម
- 2025-06-04 03:35:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ តារាចម្រៀង NAKFAKE ប្រែជាស្ងប់ស្ងាត់ ក្រោយបង្ហាញការសោកសៅលើបណ្ដាញសង្គម
ចន្លោះមិនឃើញ
តារាចម្រៀងវ័យក្មេងរបស់ផលិតកម្មហ្គាឡាក់ស៊ី លោក សេង វណ្ណៈ ហៅ Nakfake បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ហើយកើតទុក្ខតាមខ្លួន ក្រោយពីបង្ហោះរូបថត និងវីដេអូបង្ហាញពីការឈឺចាប់ដូចមានរឿងឈឺចាប់ក្នុងគ្រួសារ។
វីដេអូ និងរូបថតភ្ជាប់ជាមួយសារខ្លីដែលបានបង្ហោះកាលពីថ្ងៃម្សិលមិញ ស្រាប់តែជំនួសមកវិញដោយវីដេអូហ្សែលហ្វីជាមួយគូស្នេហ៍ គឺកញ្ញា មីហឹរ វិញភ្លាមៗ។ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកបញ្ជាក់ តាមរយៈ Sabay ថា រូបលោកពុំមានរឿងអ្វីទេ ហើយក៏មិនចង់ឲ្យមានការផ្សព្វផ្សាយអ្វីដែរ។
ប៉ុន្ដែអ្នកគាំទ្រខ្លះនៅតែមិនទាន់អស់ចិត្ដ ហើយចង់ដឹងថាIDOL របស់ខ្លួនមានរឿងអ្វីកើតឡើងបានជាសុខៗក៏បង្ហាញការឈឺឆាប់ ហើយក៏ស្ងប់ស្ងាត់ទៅវិញ។ ការងឿងឆ្ងល់របស់អ្នកគាំទ្រនេះ ត្រូវបានលោក សេង វណ្ណៈ ហៅNakfake ឆ្លើយតបដោយប្រយោលតាមរយៈបណ្ដាញសង្គម ដោយបង្ហោះជំនួសរូបថតសម្រក់ទឹកភ្នែក និងអារដៃសម្រក់ឈាម ទៅជាវីដេអូហ្សែលហ្វីជាមួយគូស្នេហ៍ដូចធម្មតាវិញ ក្នុងន័យថារឿងរ៉ាវត្រូវបានដោះស្រាយបញ្ចប់វិលមករកភាពរីករាយវិញហើយ៕